Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម​ហើយ! Son ជាប់​ឈ្មោះ​ជាកីឡាករ​អាស៊ី​លេង​នៅ​លីគ​បរទេស​​ឆ្នើម​ជាង​គេ​ប្រចាំ​ឆ្នាំ

  • បោះពុម្ព

ខ្សែប្រយុទ្ធរបស់ Spurs កីឡាករ Son Heung-min ត្រូវបានប្រកាសឲ្យឈ្នះពានកីឡាករអាស៊ីលេងនៅលីគបរទេសឆ្នើមជាងគេប្រចាំឆ្នាំ (Asian International Player of the Year)។

នេះគឺជាលើកទី៣ហើយដែល Son ឈ្នះពានរង្វាន់មួយនេះ ពីរដងកន្លងទៅគេយកបាននៅឆ្នាំ២០១៥និង១៧ ខណៈធ្លាប់បានលេខពីរ២ដងផងដែរ។ កីឡាករវ័យ២៧ឆ្នាំរកបាន១២គ្រាប់ក្នុងការបង្ហាញខ្លួន៣១ប្រកួតនៅ Premier League រដូវកាលមុន និងបានជួយក្រុមច្រើនរាល់ពេល Harry Kane អវត្តមាន។

ក្នុងពានរង្វាន់ Champions League វិញ Son បានជួយ Spurs ទទួលបានលេខ២កាលពីរដូវកាលមុន។ សម្រាប់ពាន Asian International Player of the Year នេះកាលពីឆ្នាំ២០១៨ ខ្សែបម្រើ Makoto Hasebe (សញ្ជាតិជប៉ុន) របស់ក្លឹប Eintracht Frankfurt ជាអ្នកទទួលបាន៕