បណ្តាញសង្គម

សម្តេច ហ៊ុន សែន សរសើរការស៊ុតបាល់ Free Kick របស់ កែវ សុខផេង ថាអស្ចារ្យណាស់!

សម្តេច ហ៊ុន សែន បានសរសើរថា ការស៊ុតបាល់ Free Kick របស់ កែវ សុខផេង ដែលចូលទីក្រុមមីយ៉ាន់ម៉ា គឺជាការស៊ុតដ៏អស្ចារ្យ។

ការថ្លែងនេះ ធ្វើឡើងក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជា នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩។

ចំពោះការស៊ុតបាល់ប៉េណាល់ទីមិនចូលរបស់ កែវ សុខផេង សម្តេចបានលើកទឹកចិត្ត ពោលគឺប្រាប់ កែវ សុខផេង កុំឱ្យបាក់ទឹកចិត្តឱ្យសោះ ព្រោះកីឡាករលំដាប់ពិភពលោកដូចជា David Beckham ក៏ស៊ុតមិនចូលដែរពេលខ្លះ។

ហើយម្យ៉ាងទៀត កម្ពុជា បានបំបែកប្រវត្តិសាស្រ្តក្នុងការឈានចូលដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយសម្តេចបានកោតសរសើរចំពោះទម្រង់លេងរបស់ក្រុមកម្ពុជាផងដែរ៕