បណ្តាញសង្គម

Solskjaer យល់ថា ខ្សែប្រយុទ្ធ Man Utd ម្នាក់ អាចនឹងក្លាយជាកំពូលកីឡាករដូច Ronaldo

លោក Ole Gunnar Solskjaer អ្នកចាត់ការក្លឹប Manchester United បាននិយាយកាលពីពេលថ្មីៗនេះថាខ្សែប្រយុទ្ធអង់គ្លេស Marcus Rashford អាចប្រៀបបាននឹងខ្សែប្រយុទ្ធព័រទុយហ្គាល់ Cristiano Ronaldo នៅថ្ងៃអនាគត។

លោកបានលើកឡើងថា៖ " វាងាយស្រួលណាស់ក្នុងការប្រៀបធៀប Rashford និង Ronaldo ដោយសារតែកីឡាករទាំងពីរនេះ មានរាងស្រដៀងគ្នា មានជំនាញស្រដៀងគ្នា ព្រមអត្តចរិតទៀតផង " ។

លោកបានបន្តថា៖ " គេមានឱកាសច្រើនណាស់ក្នុងការក្លាយជាកីឡាករកំពូល។ ខ្ញុំមិននិយាយពីចំនួនគ្រាប់បាល់ទេ តែប្រសិនបើគេមានទម្រង់លេងល្អ និងមានគំនិតផ្ដោតខ្លាំងចំពោះមុខទី នោះគេនឹងរកគ្រាប់បាល់បាន ហើយសង្ឃឹមថាទម្រង់លេងរបស់គេនឹងបន្តដូចនេះចុះ " ។

គួរបញ្ជាក់ផងដែរថា Rashford ពេលនេះដែរមានអាយុ ២២ឆ្នាំហើយ។ តាំងពីគេបង្ហាញខ្លួនឲ្យ Manchester United កាលពីរដូវកាល ២០១៥/១៦មក គេរកបាន ៥៨គ្រាប់ ក្នុង ១៩១ប្រកួតគ្រប់កម្មវិធីរបស់ក្លឹប៕