បណ្តាញសង្គម

ដោះស្រាយ​គំនំ​ចាស់! U20 ​កម្ពុជា ​នឹង​ប៉ះ U20 ​វៀតណាម ​ពាន BTV Cup 2019 ​

បើតាមប្រភពពីប្រទេសវៀតណាមមកវិញ បានអះអាងថាពានរង្វាន់ BTV Cup 2019 នឹងមានក្រុមចូលរួមប្រកួត៤ក្រុមគឺ U20 វៀតណាម កម្ពុជា មីយ៉ាន់ម៉ា និងក្រុមBecamex Binh Duong Club។

ពានរង្វាន់ BTV Cup 2019 ដែលធ្វើឡើងនៅ Binh Duong នេះ នឹងចាប់ផ្ដើមពីថ្ងៃទី១៤ដល់១៧ខែធ្នូឆ្នាំ ២០១៩ខាងមុខនេះ។ យ៉ាងណាមិញ កម្ពុជាមិនទាន់បានបង្ហើបពីក្រុមនិងកីឡាករដែលត្រូវទៅលេងពានរង្វាន់នេះនៅឡើយទេ។

ខណៈដែលក្រុម U22 កម្ពុជា ទើបចប់ភារកិច្ចពីព្រឹត្តិការណ៍ស៊ីហ្គេមកាលពីម្សិលមិញនេះឯង។ក្រុមជម្រើសជាតិ U20 វៀតណាម ត្រូវបានគេដឹងថាមិនយកកីឡាករលេងនៅព្រឹត្តិការណ៍ស៊ីហ្គេមចូលរួមឡើយ។ពួកគេនឹងប្រើប្រាស់កីឡាករថ្មីទាំងអស់ដើម្បីលេងពានរង្វាន់មួយនេះ៕