Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Mane ​ប្រាក់​អាទិត្យ​២​សែន​ តែ​ប្រើ​ទូរស័ព្ទ​បែក​ស្រ្គីន​ព្រោះ​មូលហេតុ​នេះ​

  • បោះពុម្ព

Sadio Mane ត្រូវប្រទះឃើញដើរកាន់ទូរស័ព្ទ iPhone បែកស្គ្រីននៅមុនការប្រកួតទល់នឹង Leicester City កាលពីសប្ដាហ៍មុនបើទោះជារូបគេមានប្រាក់ពលកម្មរហូត២សែនផោននៅ Liverpool ក៏ដោយ។

ប្រាក់ពលកម្មដ៏កប់ពពកនេះអាចឲ្យខ្សែប្រយុទ្ធសញ្ជាតិសេណេហ្គាល់ទិញទូរស័ព្ទស៊េរីទំនើប១៥០គ្រឿងជារៀងរាល់សប្ដាហ៍បានដោយងាយ ទិញឡានទំនើប, ភូមិគ្រឹះ, នាឡិកាថ្លៃៗ ប៉ុន្តែរូបគេបែរជាមិនខ្វល់នឹងភាពឡូយឆាយទៅវិញ។

មូលហេតុនៅក្រោយការប្រើទូរស័ព្ទចាស់នេះគឺដោយសារ Mane ជាមនុស្សដាក់ខ្លួន និងមិនចាយលុយខ្ជះខ្ជាយ។ ក្នុងមួយឆ្នាំ Liverpool ត្រូវចំណាយខ្ទង់៧,៨លានផោនឲ្យខ្សែប្រយុទ្ធវ័យ២៧ឆ្នាំ ប៉ុន្តែរូបគេបានទុកលុយបម្រើឲ្យសកម្មភាពមនុស្សធម៌ដូចជាសង់សាលារៀន, មន្ទីរពេទ្យ, ផ្លូវ, កីឡដ្ឋាន ឲ្យប្រជាជនសេណេហ្គាល់ដែលក្រីក្រកំពុងស្រេកឃ្លាន ត្រូវការជំនួយទាំងនេះ។

Mane ធ្លាប់និយាយថា៖ "ខ្ញុំធ្លាប់អត់ឃ្លាន បានបាយព្រឹកខ្វះល្ងាច និងធ្លាប់លេងបាល់ដោយជើងទទេ ឥលូវខ្ញុំមានលុយដ៏ច្រើនពីបាល់ទាត់ដូច្នេះខ្ញុំត្រូវតែជួយប្រជាជនខ្ញុំវិញ។ ខ្ញុំបានឧបត្ថម្ភអាហារ, សំលៀកបំពាក់, ស្បែកជើង និងប្រាក់ប្រចាំខែ៧០អឺរ៉ូ ដល់ប្រជាជនដែលខ្វះខាតបំផុតនៅឯប្រទេសកំណើត...”៕