បណ្តាញសង្គម

ក្រុម Liverpool ប៉ះបាល់ជិត១ពាន់ដង ជាប់កំណត់ត្រាក្នុងប្រកួតឈ្នះ Sheffield

Liverpool បានយកឈ្នះ Sheffield United ២ទល់នឹង០ ក្នុងការប្រកួត Premier League សប្ដាហ៍ទី២១ នៅមុននេះបន្តិច។

២គ្រាប់របស់ក្រុមលោក Jurgen Klopp បានមកពីការស៊ុតបញ្ចូលទីរបស់ Mohamed Salah នៅនាទី៤ និង Sadio Mane នៅនាទី៦៤។ Liverpool បច្ចុប្បន្នមានគម្លាត១៣ពិន្ទុ ពីក្រុមលេខ២ Leicester Cityថែមទាំងនៅសល់១ប្រកួតក្នុងដៃថែមទៀត។

ក្រុមរហស្សនាមហង្សក្រហមបានចារកំណត់ត្រាជាច្រើនក្នុងប្រកួតនេះដូចជា ៨៧៤ដងច្រើនជាងក្រុមណាទាំងអស់ក្នុងរដូវកាលនេះ និងមិនទាន់ស្គាល់ពាក្យថាចាញ់ចំនួន ៣៧ប្រកួតហើយនៅ Premier League ទាំងក្នុង និងក្រៅទឹកដី៕