បណ្តាញសង្គម

កីឡាករ​ចិត្ត​ធម៌​ Sadio Mane ឈ្នះ​ពាន​កីឡាករ​ឆ្នើម​​បំផុត​ប្រចាំ​ឆ្នាំ​​របស់​​អាហ្វ្រិក

ខ្សែបម្រើប្រយុទ្ធរបស់ Liverpool កីឡាករ Sadio Mana ត្រូវបានប្រកាសឈ្នះជាម្ចាស់ពានកីឡាករឆ្នើមបំផុតប្រចាំឆ្នាំរបស់អាហ្វ្រិក។

កីឡាករសញ្ជាតិសេណេហ្គាល់រូបនេះ បានយកឈ្នះមិត្តរួមក្រុម Liverpool និងជម្រើសជាតិអេហ្ស៊ីប Mohamed Salah និង Riyad Mahrez របស់ Manchester City និងជម្រើសជាតិអាល់ហ្សេរី។ Mane វ័យ២៧ឆ្នាំបានជួយហង្សក្រហមលើកពាន Champions League រដូវកាល២០១៨-១៩ និងរកបាន៣០គ្រាប់គិតគ្រប់កម្មវិធីកាលពីរដូវកាលមុន។

សម្រាប់រដូវកាលនេះគេរកបាន១៥គ្រាប់ហើយ និងនាំ Liverpool ដាច់១៣ពិន្ទុក្នុងតារាងពិន្ទុ Premier League។ក្រោយពីបានឈ្នះពានខាងលើ Mane បានថ្លែងថា៖ "ខ្ញុំពិតជាសប្បាយចិត្តនិងមានមោទនភាពចំពោះការឈ្នះនេះ។ បាល់ទាត់គឺជាការងាររបស់ខ្ញុំ។ ខ្ញុំស្រឡាញ់វាណាស់"៕