Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គ្រូ Barcelona ចេញ​បញ្ជា​មួយ​ដល់​កូន​ក្រុម ក្រោយ​ចាញ់ Atletico

  • បោះពុម្ព

ក្រុមកីឡាកររបស់ Barcelona នឹងត្រលប់មកកាន់ប្រទេសអេស្ប៉ាញវិញ ពីប្រទេសអារ៉ាប៊ីសាអ៊ូឌីតនៅថ្ងៃសុក្រនេះ។ ហើយកីឡាកររបស់លោក Ernesto Valverde នឹងត្រូវអនុញ្ញាតឲ្យសម្រាកមិនបាច់ហាត់នៅចុងសប្ដាហ៍នេះ តែត្រលប់មកវិញនៅថ្ងៃច័ន្ទ។

ការប្រកួតបន្ទាប់ Barca នឹងត្រូវជួប Granada នៅថ្ងៃអាទិត្យសប្ដាហ៍ក្រោយ លេងនៅកីឡដ្ឋាន Camp Nou ប៉ុន្តែលោក Valverde បានសម្រេចចិត្តឲ្យពួកគេសម្រាក ក្រោយត្រលប់មកពីទីក្រុង Jeddah។

Valverde ចង់ឲ្យកីឡាកររបស់លោកសម្រាកនិងរៀបចំខ្លួនឡើងវិញ ក្រោយចាញ់ Atletico Madrid លទ្ធផល ៣-២ កាលពីយប់មិញ។ Barcelona គ្មានការប្រកួតនៅពាក់កណ្ដាលសប្ដាហ៍ក្រោយទេ អញ្ចឹងពួកគេអាចព្យាយាមផ្ដោតស្វែងរកកំហុសឡើងវិញ ដែលធ្វើមិនបានល្អជាមួយ Espanyol និង Atletico៕