បណ្តាញសង្គម

មិនមែន Sterling ឬ Kane តែ​ជា​កីឡាករ​ Liverpool ម្នាក់​​ឈ្នះ​កីឡាករ​អង់គ្លេស​ឆ្នើម​ប្រចាំ​ឆ្នាំ

ខ្សែបម្រើ Jordan Henderson ត្រូវបានប្រកាសឈ្មោះ ជាកីឡាករអង់គ្លេសឆ្នើមប្រចាំឆ្នាំ២០១៩។

ប្រធានក្រុមរបស់ Liverpool វ័យ២៩ឆ្នាំបានយកឈ្នះ Raheem Sterling និងHarry Kane ដើម្បីគ្រងពានខាងលើផ្នែកបុរស។ Henderson បានដើរតួយ៉ាងសំខាន់ក្នុងក្រុមជម្រើសជាតិអង់គ្លេសក្នុងវគ្គជម្រុះ Euro 202 ក៏ដូចជាជួយក្រុមបានលេខ៣នៅ Uefa Nations League។

រឿងដែលពិសេសមួយទៀត Henderson លេចធ្លោនៅ Champions League នាំហង្សក្រហមលើពានរដូវកាលមុន។ ចំណែកផ្នែកនារីវិញបានទៅកីឡាការិនី Lucy Bronze ដែលកំពុងលេងនៅក្លឹបបារាំង Lyon។

កីឡាការិនី លេងតំណែងខ្សែការពារឆ្វេងជួយ Lyon ឈ្នះពាន SheBelieves Cup ជាលើកដំបូង, Champions League និងនាំអង់គ្លេសឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ World Cup៕