បណ្តាញសង្គម

OnePlus​ មិន​ទាន់​មាន​គម្រោង​ចូល​ក្នុង​ទីផ្សារ​ទូរសព្ទឆ្លាតវៃ​អេក្រង់បត់​នៅ​ឡើយ​ទេ​ ក្នុង​ពេល​នេះ​

ដូចយើងបានដឹងហើយថា នៅក្នុងពេលនេះ មានក្រុមហ៊ុនស្មាតហ្វូនជាច្រើន កំពុងតែព្យាយាមក្នុងការអភិវឌ្ឍន៍ ទៅលើស្មាតហ្វូនអេក្រង់បត់ ដោយក្រុមហ៊ុនខ្លះ បានបង្ហាញមកជាប្រភេទ បត់ពីលើទៅក្រោម ដូចជា Motorola Razr ហើយខ្លះទៀត

ក៏បានបង្ហាញខ្លួនមកជារបៀបបត់ដូចជាសៀវភៅ ដូចជា Galaxy Fold ហើយស្រដៀងគ្នានេះដែរ មានដូចជា Huawei Mate X ជាដើម។ ដោយឡែក បើទោះជា មានក្រុមហ៊ុនជាច្រើនកំពុងតែ មមារញឹកជាមួយស្មាតហ្វូនអេក្រង់បត់ ក៏ពិតមែន ប៉ុន្តែក្រុមហ៊ុន OnePlus ហាក់ដូចជាមិនទាន់មានគម្រោងចូលប្រឡូក ទៅលើទីផ្សារផ្នែកនេះឡើយ។មិនខុសទេ នៅក្នុងកិច្ចសម្ភាសន៍មួយ ទៅកាន់ CEO របស់ OnePlus បានឲ្យដឹងថា ក្រុមហ៊ុនចិននេះ នៅមិនទាន់គម្រោងក្នុងការ ផលិតស្មាតហ្វូនអេក្រង់បត់នៅឡើយនោះទេ ផ្ទុយគេបានបញ្ជាក់ថា គឺពួកគេកំពុងតែគិតពីស្មាតហ្វូនផ្សេងទៀត ក្រៅពីអេក្រង់បត់ថែមទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ បុគ្គលខាងលើ ក៏បានបន្តទៀតថា ខ្លួននៅមិនទាន់មានលទ្ធភាពគ្រប់គ្រាន់ ដើម្បីឈានចូលដល់ ការផលិតស្មាតហ្វូនអេក្រង់បត់នោះទេ ដូច្នេះហើយ មានន័យថា នៅក្នុងពេលឆាប់ៗនេះ យើងនឹងមិនអាចឃើញវត្តមានស្មាតហ្វូនអេក្រង់បត់ចេញពីយីហោ OnePlus បាននោះទេ។ បើតាមមូលហេតុមួយផ្សេងទៀត ដែលធ្វើឲ្យក្រុមហ៊ុនមិនទាន់គិតដល់ បច្ចេកវិទ្យាខាងលើនេះនោះគឺ លោក Pete Lau បានបង្ហាញថា អេក្រង់ដែលមាននៅលើស្មាតហ្វូនអេក្រង់បត់ គឺមានគុណភាពមិនប្រសើរនោះទេ ព្រោះថាវាជាប្រភេទបន្ទះបង្ហាញ OLED តែជាផ្លាស្ទិកប៉ុណ្ណោះ ហេតុនេះហើយ ទើបធ្វើឲ្យគេមិនទាន់គិតដល់គម្រោងខាងលើ។

អញ្ចឹងហើយ បើតាមការបង្ហាញពីសំណាក់ CEO របស់ OnePlus បានឲ្យដឹងថា ក្រមហ៊ុនរបស់ខ្លួន នៅមិនទាន់មានគម្រោង ក្នុងការផលិតស្មាតហ្វូនអេក្រង់បត់នោះទេ ប៉ុន្តែក៏មិនមែនមានន័យថា មិនផលិតនោះដែរ និយាយឲ្យចំទៅ ប្រហែលក្រុមហ៊ុនខាងលើនេះ ចង់ឲ្យបច្ចេកអេក្រង់បត់ មានភាពសាមញ្ញសិនក៏អាចថាបាន។ យ៉ាងណាក៏ដោយ មូលហេតុដែលក្រុមហ៊ុនខាងលើនេះ នៅមិនទាន់គិតពីស្មាតហ្វូនអេក្រង់បត់នោះ គឺដូចបានបង្ហាញនៅខាងលើអញ្ចឹង ព្រោះថាក្រុមហ៊ុននេះ នៅមិនទាន់មនលទ្ធភាពគ្រប់គ្រាន់នោះទេ សម្រាប់អភិវឌ្ឍ ហើយម្យ៉ាងទៀត អេក្រង់ដែលប្រើប្រាស់ស្មាតហ្វូនអេក្រង់បត់នោះ ក៏មិនទាន់មានគុណភាពប្រសើរនោះដែរ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ TV TbaungKhmum - ទូរទស្សន៍ជាតិខេត្តត្បូងឃ្មុំ ដើម្បីទទួលបាន វីដេអូថ្មីៗ!!!
https://www.youtube.com/ch…/UC-WnprmMQIt-YAc3fyAD6Mg/videos…
FacebookPage
https://www.facebook.com/tvtbaungkhmum/
https://www.facebook.com/pditbk/
http://pditbaungkhmum.org/
https://www.facebook.com/AKPTBK