Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រុមកីឡាស្គីកង់កម្ពុជា បង្ហាញសមត្ថភាពលេចធ្លោ និងយកមេដាយមាសពីកូរ៉េថ្មីៗ

  • បោះពុម្ព

ក្រុមកីឡាករស្គីកង់របស់កម្ពុជា មិនត្រឹមតែទទួលបានបទពិសោធច្រើនក្នុងកម្មវិធី Dream Program នៅកូរ៉េ នោះទេថែមទាំងប្រកួតឈ្នះមេដាយមាស សំរឹទ្ធ បង្ហាញពីសមត្ថភាពអស្ចាចារ្យដល់បណ្ដាប្រទេសចូលរួមទៀតផង។

លោក ធួន មហាសាល គ្រូបង្វឹកកីឡាស្គីកង់បានឲ្យដឹងថា កម្ពុជាបានការអញ្ជើញជាភ្ញៀវកិត្តិយសពីប្រទេសកូរ៉េ ដើម្បីចូលរួមក្នុងកម្មវិធី Dream Program 2020 ក្នុងការហាត់ស្គីទឹកកកលើភ្នំរយៈពេល១៣ថ្ងៃ។

កម្មវិធីខាងលើនេះ គឺធ្វើឡើងដើម្បីផ្លាស់ប្ដូរបទពិសោធ និងជាការបង្ហាញក៏ដូចជាហាត់រៀនបន្ថែមលើប្រភេទកីឡាស្គីទឹកកកដែលស្រដៀងគ្នានិងស្គីកង់ ឬស្គីក្ដារដល់ប្រទេសដែលមិនមានរដូវរងា ឬរដូវធ្លាក់ទឹកកក។

ក្នុងនោះផងដែរ ក្រុមកីឡាករកម្ពុជាក៏បានឈ្នះមេដាយមាស មេដាយសំរឹទ្ធនៃការប្រកួតក្នុងកម្មវិធីសិក្សាផ្លាស់ប្ដូរខាងលើនេះទៀតផង។ តាមរយៈមេដាយនេះដែរគ្រូបង្វឹកស្គីខាងលើនេះ បានបញ្ជាក់ថា ក្រុមកីឡាករកម្ពុជាបានលើកមុខមាត់ប្រទេស និងបានបង្ហាញទៅដល់បណ្ដាប្រទេសនានាដែលចូលរួមនោះ ថាកីឡាករកម្ពុជាពិតជាមានសមត្ថភាពមិនចាញ់គេនោះទេ បើទោះជាប្រទេសរបស់ខ្លួនមិនមានព្រិល ឬទឹកធ្លាក់ក៏ដោយ។

គ្រូបង្វឹកវ័យក្មេងខាងលើ ថ្លែងអំណរគុណដល់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលបានផ្ដល់ឱកាសដល់ក្រុមកីឡាស្គីបានចេញទៅចូលរួមដកស្រង់បទពិសោធ និងទទួលបានចំណេះជំនាញបន្ថែមទៀតដើម្បីជួយលើកស្ទួយវិស័យកីឡារបស់កម្ពុជាលើឆាកអន្តរជាតិ។

រំលឹកដែរថា ក្រុមកីឡាស្គីកង់របស់កម្ពុជារួមនិងគ្រូបង្វឹកបានទៅចូលរួមក្នុងកម្មវិធី Dream Program 2020 របស់ប្រទេសកូរ៉េ រយៈពេល១៣ថ្ងៃ។ ក្រុមកម្ពុជាខាងលើនេះបានចេញទៅតាំងពីថ្ងៃទី៦ ទើបនិងវិលត្រលប់មកវិញកាលពីយប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ថ្មីៗនេះទេ៕