Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មក Liverpool ជាង ៣ឆ្នាំ ទីបំផុត Salah ស៊ុតចូល Man Utd ហើយ!

  • បោះពុម្ព

ក្នុងប្រកួតនៃគូប្រកួតស៊ីសាច់ហុតឈាមរវាង Liverpool និង Manchester United ខ្សែប្រយុទ្ធអេហ្ស៊ីប Mohamed Salah នាទីបំផុតបានរកគ្រាប់បាល់ប៉ះនឹងក្លឹបបិសាចក្រហមហើយ បន្ទាប់ពីចំណាយពេលជាមួយហង្សអស់ជាង ៣ឆ្នាំ។

ខ្សែប្រយុទ្ធរូបនេះ ត្រូវបានគេសង្កេតឃើញថា រកគ្រាប់បាល់ប៉ះក្លឹបតូចធំជាច្រើននៅក្របខ័ណ្ឌលីគកំពូលអង់គ្លេស ប៉ុន្តែនៅសល់តែប៉ុន្មានក្លឹបទេ ដោយក្នុងនោះមានក្លឹប Manchester United ផងដែរ។

ប៉ុន្តែនៅក្នុងប្រកួតកាលពីពេលថ្ងៃអាទិត្យម្សិលមិញ Salah មានឱកាសស៊ុតចូលក្លឹបគូប្រជែងរបស់ខ្លួន នៅចុងម៉ោងមុនការប្រកួតបញ្ចប់តែម្ដង ដែលធ្វើឲ្យគេសប្បាយចិត្តខ្លាំងមែនទែន។

Salah បានមកដល់ Liverpool កាលពីឆ្នាំ២០១៧ ក្នុងតម្លៃជាង ៥០លានដុល្លារ ហើយចាប់ពីពេលនោះមកគេរកគ្រាប់បាល់បាន ៨៦គ្រាប់ ក្នុង ១៣៣ប្រកួត៕