បណ្តាញសង្គម

Solskjaer បោះសំដីថា Liverpool មិនទាន់ជាក្រុមល្អជាងគេទេ

លោក Ole Gunnar Solskjaer អ្នកចាត់ការក្លឹប Manchester United បាននិយាយកាលពីពេលថ្មីៗនេះថា ក្លឹប Liverpool បើចង់ក្លាយជាក្លឹបល្អជាងគេ ត្រូវតែលេងក្នុងទម្រង់ល្អជាប់ជាប្រចាំ។

លោកបានលើកឡើងថា៖ " បើយើងក្រឡេកមកមើលក្នុងរយៈពេលវែង ក្រុមដែលល្អជាងគេ គឺជាក្រុមដែលធ្វើបានល្អ ម្ដងហើយ ម្ដងទៀត ជាប្រចាំ។ គ្មាននរណាអាចធ្វើបានដូច Sir Alex ទេ " ។

លោកបានបន្តថា៖ " ខ្ញុំអាចជាអ្នកទី១ ដែលនិយាយថា Klopp ធ្វើការងារបានល្អហើយនៅ Liverpool។ […] ពួកគេធ្វើបានល្អណាស់ ហើយអាចនឹងឈ្នះ Treble ទៀតផង ប៉ុន្តែយើងនៅតែរង់ចាំមើលពេលចប់រដូវកាល ព្រោះនៅមានប្រកួតពិបាកៗច្រើនណាស់ " ។

ពេលនេះដែរ Manchester United ស្ថិតនៅលេខ ៥ នៃក្របខ័ណ្ឌ Premier League ដែលដាច់ ២៧ពិន្ទុពីក្លឹបកំពូលតារាង Liverpool៕