បណ្តាញសង្គម

Man Utd ចាញ់ស្អាត រកតែមួយគ្រាប់មិនបានផង

ក្រុមរហ័ស្សនាម បិសាចក្រហម Manchester United បានប្រកួតចាញ់ក្រុម Burnley ដោយលទ្ធផល ០-២ ក្នុងជំនួបពានលីគសប្ដាហ៍ទី ២៣ នេះ។

ប៉ុន្តែទោះយ៉ាងណា Man Utd ស្ថិតនៅលេខ ៥ មាន ៣៤ ពិន្ទុរក្សាគំលាតតែ ៦ ពិន្ទុប៉ុណ្ណោះពីក្រុមតំបន់ Top 4 ។

លទ្ធផលចាញ់ក្រុម Burnley គេសង្កេតឃើញមានរឿងគួរឲ្យចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រ បិសាចក្រហមដូចជា កៅអីសល់ទំនេរច្រើនខ្លាំងណាស់នៅ Old Trafford ធៀបនឹងក្រុមដទៃរដូវកាលនេះ គ្រាដែលកន្លងមកក្រុមជោគជ័យមួយរបស់អង់គ្លេស មិនដែលបែបនេះទេ។

ទម្រង់លេងរបស់ United បានធ្វើឲ្យអ្នកគាំទ្ររាប់ពាន់អ្នកដើរចេញពីទីលានមុនការប្រកួតចប់ និងមានសំឡេង Boo ជាច្រើន។ គិតតាំងពីឆ្នាំ ១៩៦២ ម្តងនិងឆ្នាំ ២០២០ Bunley ទើបនឹងឈ្នះបិសាចក្រហម ក្នុងផ្ទះនេះឯង។