Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កំពូលអ្នកមានថ្វីជើងនៅប៉ោយប៉ែតត្រៀមខ្លួនរួចនៅ Tiger Street Football 2020 នឹងទៅដល់ថ្ងៃទី ២៥-២៦ នេះហើយ

  • បោះពុម្ព

ការប្រកួតបាល់ទាត់ពានរង្វាន់ Tiger Street Football 2020 នៅមណ្ឌលទី៣ ក្រុងប៉ោយប៉ែត នឹងចាប់ផ្ដើមចាប់ពីថ្ងៃទី២៥នេះទៅហើយ ដើម្បីស្វែងរកជើងខ្លាំងចំនួន៦ក្រុមឡើងមកវគ្គផ្ដាច់ព្រ័ត្រនាខែកុម្ភៈ នៅរាជធានីភ្នំពេញ។

បន្ទាប់ពីធ្វើការប្រកួតយ៉ាងស្វិតស្វាញ និងរកឃើញជើងខ្លាំងប្រចាំមណ្ឌលសៀមរាបចំនួន ១២ក្រុមរួចមក កម្មវិធីបាល់ទាត់ Tiger Street Football 2020 បានបន្តដំណើរចូលដល់មណ្ឌលថ្មីមួយទៀតជាប់ដែនដីថៃ គឺក្រុងប៉ោយប៉ែត។

ដូច្នេះហើយក្រុមដែលបានដាក់ពាក្យចូលរួមប្រកួតប្រជែងរួចហើយនោះ ត្រូវតែតៀមខ្លួនឲ្យបានល្អដើម្បីមានសមត្ថភាពពេញលេញប្រជែងយកជើងឯកប្រចាំមណ្ឌលប៉ោយប៉ែតនេះដែលមានប្រាក់រង្វាន់រហូតដល់ ១ ៥០០ដុល្លារ។

មណ្ឌលប៉ោយប៉ែត៖ ក្រុមឈ្នះលេខ១ ទទួលបានប្រាក់រង្វាន់ ១ ៥០០ដុល្លារ ក្រុមឈ្នះលេខ២ ទទួលបានប្រាក់រង្វាន់ ១ ០០០ដុល្លារ ក្រុមឈ្នះលេខ៣ ទទួលបានប្រាក់រង្វាន់ ៥០០ដុល្លារ ក្រុមឈ្នះលេខ៤ ទទួលបានប្រាក់រង្វាន់ ២០០ដុល្លារ ការប្រកួតជម្រុះនៅមណ្ឌលក្រុងប៉ោយប៉ែត នេះនឹងធ្វើឡើងចាប់ពីថ្ងៃទី២៥ ដល់ ២៦ ខែមករា ឆ្នាំ២០២០ នៅឯបរិវេណផ្សាររាត្រីជិនកាស៊ីណូផ្កាយ៥។

ក្រុមចំនួន៦ ដែលជាប់នៅមណ្ឌលនេះនឹងត្រូវឡើងមកប្រកួតវគ្គផ្ដាច់ព្រ័ត្រឯភ្នំពេញថ្ងៃទី២៩ កុម្ភៈ និងថ្ងៃទី១ មីនា ឆ្នាំ២០២០។ បន្ទាប់ពីធ្វើការប្រកួតរួចហើយនោះក៏មានការប្រគំតន្ត្រីកំដរអារម្មណ៍ប្រិយមិត្តទៀតផងនាថ្ងៃប្រកួតជម្រុះនោះ៕