Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្ពុជាប៉ះវៀតណាម នៅល្ងាចនេះ ដោយរំពឹងថាឈាន ទៅវគ្គ១/២ផ្តាច់ព្រ័ត្រ

  • បោះពុម្ព

ទីបំផុត ប្រកួតចុងក្រោយ នៅវគ្គជម្រុះពូល B នៃពានរង្វាន់ ស្តេចប្រ៊ុយណេ HassanalBolkiah Trophy 2014 បានមកដល់ហើយ ដោយ ក្រុមយុវជន ក្រោមអាយុ២១ ឆ្នាំរបស់កម្ពុជា (U-21) ត្រូវប្រកួតជាមួយក្រុមវៀតណាម នៅវេលាម៉ោង ៧:១៥ នាទីយប់ថ្ងៃទី ១៨ សីហា នេះលើកីឡដ្ឋាន Track & Field Sports Complex ក្នុងទីក្រុងបាន ដារសេរីបេហ្គាវ៉ាន់។

ជំនួបនេះ ការប្រកួតកាត់ សេចក្ដីថាតើ កម្ពុជា ឬ វៀតណាម នឹងមានឱកាសឡើង ទៅប្រកួតវគ្គពាក់ កណ្ដាលផ្ដាច់ព្រ័ត្រ? តាមពិតមាន ហេតុផលវិជ្ជាមាន មួយចំនួនសម្រាប់ក្រុមកម្ពុជា នៅក្នុងពានរង្វាន់នេះ។ ករណីឈ្នះវៀតណាម នោះនឹងឡើងទៅជុំបន្ត ដោយឥតបារម្ភ ប៉ុន្តែទប់វៀតណាម ស្មើគ្នាក្នុងប្រកួតនេះ នោះត្រូវរង់ចាំអ៊ុតលទ្ធផល នៃការប្រកួត រវាងក្រុមម្ចាស់ផ្ទះ ប្រ៊ុយណេ និង ម៉ាឡេស៊ី សិនថា មាន ចាញ់, ឈ្នះ ឬ ស្មើ។ បើម៉ាឡេស៊ី ឈ្នះ ឬ ស្មើ ប្រ៊ុយណេ នោះកម្ពុជា និង ម៉ាឡេស៊ី ដឹកដៃគ្នាទៅជុំបន្ទាប់។

គិតត្រឹមពេលនេះ ក្នុងពូល B ក្រុម ម៉ាឡេស៊ី ឈរកំពូលតារាងមាន ១០ ពិន្ទុ ចំណែកក្រុមកម្ពុជា ឈរចំណាត់ថ្នាក់លេខ២ មាន ៩ ពិន្ទុ។ ក្រុមវៀតណាម នៅលេខ៣ ក្នុងតារាងមាន ៧ ពិន្ទុ ស្មើគ្នាជាមួយ ក្រុមលេខ៤ ប្រ៊ុយណេ ខណៈក្រុមឥណ្ឌូណេស៊ី និង សិង្ហបុរី អស់ ឱកាសប្រជែងកៅអី ទៅជុំបន្ទាប់ហើយ។

ក្រុមកម្ពុជា កំពុងតែមានសំទុះ ទឹកចិត្តក្រុមយ៉ាងខ្លាំង អមដោយជ័យជម្នះ មិនធ្លាប់មាន ៣ ប្រកួតក្នុងពានរង្វាន់ តែមួយនៅខាងក្រៅ ប្រទេស រួមទាំងប្រាក់រង្វាន់លើក ទឹកចិត្តក្នុងមានក្នុងដៃ ១៥,០០០ ដុល្លារអាមេរិក ពីសំណាក់សហព័ន្ធ កីឡាបាល់ទាត់កម្ពុជា និង ធនាគា BIDC បូកទាំងប្រាក់រង្វាន់ពី រាជរដ្ឋាភិបាលប្រ៊ុយណេ ម្នាក់ ១,០០០ ដុល្លារផងនោះ។ កីឡាករសំខាន់ៗ មួយចំនួនទំនង ជា មិនជាប់ ជម្រើស១១ នាក់ដំបូង របស់លោកគ្រូបង្វឹក Lee Tae Hoonនោះទេ ព្រោះ ៤ ប្រកួតកន្លង មកពួកគេហត់នឿយជាខ្លាំង។

ចំណែកវៀតណាម ដែលកម្ពុជា កំពុងគិតថាជាក្រុមខ្លាំង ព្រោះបាន ទៅហាត់ដល់ក្លិបធំៗ មួយចំនួន នៅតំបន់ អឺរ៉ុបនោះ ដាច់ខាតត្រូវ តែឈ្នះកម្ពុជា នៅយប់នេះទើប មានឱកាសឡើងទៅ ជុំបន្ទាប់បាន។ វៀតណាម បានបង្ហាញ ពីចំណុចខ្សោយ របស់ខ្លួនពេល ចាញ់ ក្រុមម៉ាឡេស៊ី ២ ទល់ ០ និង ស្មើក្រុមប្រ៊ុយណេ ២ ទល់ ។

ប្រកួតបិទពូលនៅថ្ងៃនេះមាន៖

ឥណ្ឌូណេស៊ី Vsសិង្ហបុរី ម៉ោង ៣ រសៀល

ប្រ៊ុយណេ Vsម៉ាឡេស៊ី ម៉ោង ៧:១៥ យប់

កម្ពុជា Vsវៀតណាម ម៉ោង ៧:១៥ យប់