បណ្តាញសង្គម

មកមើល Bruno បង្ហាញមុខក្នុងឈុត Man Utd ជាលើកដំបូង

Manchester United បានឈានដល់កិច្ចព្រមព្រៀងនាំយក Bruno Fernandes ពីក្លឹបជើងខ្លាំងព័រទុយហ្គាល់ Sporting Lisbon។

ក្រុមរហស្សនាមបិសាចក្រហម ត្រូវចំណាយ៤៧លានផោនលើខ្សែបម្រើវ័យ២៥ឆ្នាំបូករួមនឹងលក្ខខណ្ឌផ្សេងៗបន្ថែមធ្វើឲ្យតម្លៃខ្លួនអាចឈានដល់៦៧,៦លានផោន។

Bruno បានធ្វើដំណើរដល់ទីក្រុង Manchester និងធ្វើតេស្តសុខភាពជោគជ័យកាលពីម្សិលមិញ និងបានបង្ហាញមុខនៅសន្និសីទសារព័ត៌មានក្នុងថ្ងៃជាមួយគ្នានោះ។

កីឡាករសញ្ជាតិព័រទុយហ្គាល់ចូលរួមជាមួយ Sporting កាលពីឆ្នាំ២០១៧ ស៊ុតបញ្ចូលទី៦៤គ្រាប់ក្នុង១៣៧ប្រកួត ក្នុងនោះជួយក្លឹបឈ្នះជើងឯកលីគនៅរដូវកាល២០១៨-១៩។ រូបគេរំពឹងបង្ហាញខ្លួនលើកដំបូងជាមួយក្រុមមានមូលដ្ឋាននៅ Old Trafford ក្នុងការប្រកួត Premier League ចុងសប្ដាហ៍នេះ៕