បណ្តាញសង្គម

ថែមម៉ោង៣ដងទើប The Forest FC ទាត់ចូលក្លាយជាជើងឯកមណ្ឌលបាត់ដំបង

• ទីបំផុតជើងឯកមណ្ឌលបាត់ដំបង បានរកឃើញហើយគឺក្រុម The Forest FC ក្រោយទាត់សល់តែកីឡាករ២រូប មុននេះនៃវគ្គផ្ដាច់ព្រ័ត្រ។

ក្រុម The Forest FC និង FC CROWN(A) លេងដោយទំនុកចិត្ត និងប្រុងប្រយ័ត្នខ្ពស់ មិនងាយស្រួលស៊ុតគ្នានោះឡើយ ពោលចប់ម៉ោងធម្មតាលទ្ធផល ១-១ បន្ថែមម៉ោងប្រកួតរហូតដល់ទៅ៣ដង ទើបរកឃើញអ្នកឈ្នះ។

ប្រាក់រង្វាន់ជយលាភីមណ្ឌលបាត់ដំបងគឺ៖ ក្រុម The Forest FC ជាប់លេខ១ បានប្រាក់រង្វាន់ ១ ៥០០ដុល្លារ ក្រុម FC CROWN(A) ជាប់លេខ២ បានប្រាក់រង្វាន់ ១ ០០០ដុល្លារ ក្រុម Norea Team ជាប់លេខ៣ បានប្រាក់រង្វាន់ ៥០០ដុល្លារ ក្រុម យុវជនដាំស្ពៃ ជាប់លេខ៤ បានប្រាក់រង្វាន់ ២០០ដុល្លារ

• ចំណែកក្រុមបានឱកាសឡើងទៅវគ្គផ្ដាច់ព្រ័ត្ររាជធានីភ្នំពេញ ក្រុម ស៊ាន ពិសិដ្ឋ (A) ក្រុម PCO FC ក្រុម STG Battambang United ក្រុម រ៉ាក់ការូ A ក្រុម Kong Vong Clinic FC ក្រុម យុវជនបាត់ដំបង A

• មណ្ឌលបន្ទាប់ពីបាត់ដំបងគឺ៖ មណ្ឌលកំពង់ចាម កំពង់ចាម ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ក្រចេះ ព្រៃវែង ស្វាយរៀង ដាក់ពាក្យនៅមណ្ឌល ខេត្តកំពង់ចាម ឈប់ទទួលពាក្យ ថ្ងៃទី៥ កុម្ភៈ ២០២០ ប្រកួតថ្ងៃទី៨,៩ កុម្ភៈ ២០២០ មណ្ឌល កំពត ព្រះសីហនុ កំពត កែប កោះកុង ដាក់ពាក្យនៅមណ្ឌល ខេត្តព្រះសីហនុ ឈប់ទទួលពាក្យ ថ្ងៃទី១២ កុម្ភៈ ២០២០ ប្រកួតថ្ងៃទី១៥, ១៦ កុម្ភៈ ២០២០ មណ្ឌល តាកែវ តាកែវ ព្រៃវែង ស្វាយរៀង ដាក់ពាក្យនៅមណ្ឌល ខេត្តតាកែវ ឈប់ទទួលពាក្យ ថ្ងៃទី១៩ កុម្ភៈ ២០២០ ប្រកួតថ្ងៃទី២២,២៣ កុម្ភៈ ២០២០ មណ្ឌល ភ្នំពេញ កណ្ដាល ភ្នំពេញ ដាក់ពាក្យនៅមណ្ឌល រាជធានីភ្នំពេញ ឈប់ទទួលពាក្យ ថ្ងៃទី២៣ កុម្ភៈ ២០២០ ប្រកួតថ្ងៃទី២៦,២៧,២៨ កុម្ភៈ ២០២០ ប្រកួតវគ្គផ្ដាច់ព្រ័ត្រនៅភ្នំពេញ ប្រាក់រង្វាន់សរុប៥ម៉ឺនដុល្លារ ធ្វើនៅកោះពេជ្រ នៅថ្ងៃទី ២៩ កុម្ភៈ ដល់ថ្ងៃទី១ មីនា ឆ្នាំ២០២០