Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Man City តាមពីក្រោយ Liverpool ២២ពិន្ទុក្រោយចាញ់ Spurs

  • បោះពុម្ព

Manchester City បានប្រកួតចាញ់ Tottenham Hotspur ក្នុងលទ្ធផល ២ទល់នឹង០ ក្នុងការប្រកួត Premier League សប្ដាហ៍ទី២៥ធ្វើឲ្យឱកាសប្រជែងពានកាន់តែដាច់ឆ្ងាយហៅលែងឭ។

បរាជ័យនេះធ្វើឲ្យ City ចាញ់ ២២ពិន្ទុពីក្រុមកំពូលតារាង ហើយ Liverpool អាចលើកពានលីគនៅថ្ងៃទី២១ ខែមិនា ចំប្រកួតប៉ះ Crystal Palaceបើសិនជាពួកគេបន្តឈ្នះប្រកួតបន្តបន្ទាប់៦ប្រកួតទៀត។

Bergwijn និង Son Heung-Min គឺជាអ្នកស៊ុតបញ្ចូលទីឲ្យម្ចាស់ផ្ទះនៅនាទី ៦៣ និង៧១។Pep Guardiola បានដឹកនាំចាញ់ José Mourinho ៦លើកហើយរាប់ទាំងយប់មិញទៀត ច្រើនបំផុតទីពីរបន្ទាប់ពីចាញ់លោក Jurgen Klopp (៩លើក) នៅក្នុងអាជីពជាអ្នកចាត់ការទូទៅ៕