បណ្តាញសង្គម

គិតដូចវិសាខានេះល្អណាស់ អភិវឌ្ឍន៍ទាំងបាល់ទាត់ និងការសិក្សាកីឡាករ

ថ្នាក់ដឹកនាំកំពូលរបស់ក្លឹបបាល់ទាត់វិសាខា លើកឡើងពីចក្ខុវិស័យ២ធំៗ គឺអភិវឌ្ឍន៍សមត្ថភាពយុវជន និងអភិវឌ្ឍន៍ការសិក្សារបស់កីឡាករផងដែរជាកក្កដាសំខាន់របស់ក្លឹបចង់ក្លាយជាការពិត និងមានគ្រប់ឆ្នាំទាំងអស់។

ចំពោះការអភិវឌ្ឍន៍លើការសិក្សាវិញ នាយកប្រតិបត្តិខាងលើបន្តប្រាប់ថា ជាក់ស្ដែងកីឡាករឈុតធំបច្ចុប្បន្ននេះគឺក្លឹបមានផ្ដល់ជាអាហារូបករណ៍ដើម្បីបានបន្តការសិក្សា។

មិនត្រឹមតែកីឡាករទេ មែនទែនទៅសូម្បីបុគ្គលិកឬគ្រូៗដូចគ្នានោះដែរ បើសិនមាននរណាចង់រៀនបន្ថែមលើជំនាញណាមួយនោះក្លឹបលើកទឹកចិត្ត និងជួយតាមជាក់ស្ដែងដែលអាចធ្វើទៅបាន។

លោក រ៉ា នូវិបុត្រ នាយកប្រតិបត្តិក្រុមបាល់ទាត់វិសាខាបានឲ្យដឹងថា ចក្ខុវិស័យរបស់ក្លឹបនោះគឺមិនត្រឹមតែសមត្ថភាពរបស់កីឡាករនោះទេ ពោលគឺចូលរួមអភិវឌ្ឍន៍លើចំណេះដឹងការសិក្សាថែមទៀតផង។

បើទោះជាក្លឹបបង្កើតឡើងប្រហែល៥ឆ្នាំក្ដី ប៉ុន្តែបច្ចុប្បន្ននេះវិសាខា មានក្រុមយុវជន U-15 U-17 និងគ្រោងជ្រើសរើស U-14 ថែមទៀតផងនេះជាចក្ខុវិស័យចំពោះសមត្ថភាពបាល់ទាត់។រំលឹកដែរថា វិសាខាជាក្លឹបបាល់ទាត់ថ្មីមួយក្នុងលីគកំពូលកម្ពុជា។ ក្លឹបនេះបង្កើតឡើងប្រហែល៥ឆ្នាំនេះទេ។

រដូវការមុនក្នុងពានរង្វាន់លីគកំពូលរបស់កម្ពុជា វិសាខា ជាប់លេខ២ ខណៈក្រុមជើងឯកនោះបានលើ ស្វាយរៀង៕