បណ្តាញសង្គម

Neymar រងរបួសអាចអវត្តមានប្រកួតមួយចំនួនរបស់ PSG

Neymar មានបញ្ហារបួសឆ្អឹងជំនីធ្វើឲ្យរូបគេអវត្តមានប្រកួតលីគកំពូលបារាំងទល់នឹង Nantes នៅយប់ថ្ងៃអង្គារនេះ។

ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលបានលេង៩០នាទីពេញក្នុងការប្រកួតដែលក្រុមលោក Thomas Tuchel យកឈ្នះ Montpellier ៥ទល់នឹង០ កាលពីថ្ងៃសៅរ៍ ប៉ុន្តែរូបគេត្រូវធ្វើការព្យាបាលរបួសអំឡុងសម្រាកពាក់កណ្ដាលតង់ទីមួយ។

យ៉ាងណា Neymar បានទៅជប់លៀងនៅក្លឹបរាត្រី៤៨ម៉ោងក្រោយមកក្នុងថ្ងៃខួបកំណើតរបស់ខ្លួន។ក្លឹបនៅមិនទាន់ដឹងថាកីឡាករវ័យ២៨ឆ្នាំរូបនេះត្រូវការសម្រាកយូរប៉ុនណាទេ ប៉ុន្តែជាបឋមរូបគេនឹងអវត្តមានពេលប៉ះ Nantes។

គួរបញ្ជាក់ថា Neymar បានអវត្តមាន២រដូវកាលមកហើយពេលណាដែលក្លឹបត្រូវលេងវគ្គ១៦ក្រុមចុងក្រោយ Champions League៕