Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បាល់ទាត់កុមារតូយ៉ូតាសម្រាប់ថ្ងៃអនាគត ជំរុញពួកគេឈប់គិតពាក្យថា «មិនអាចធ្វើបាន»

  • បោះពុម្ព

លោកឧកញ៉ា គង់ នួន ប្រធានក្រុមហ៊ុនតូយ៉ូតា(Toyota) បានឲ្យដឹងថា ពានរង្វាន់បាល់ទាត់ U-12 នេះក្រុមហ៊ុនផ្ទាល់បង្កើតតាំងពីឆ្នាំ២០១៥ មកម្ល៉េះរហូតដល់បច្ចុប្បន្ននេះ។

ពានរង្វាន់សម្រាប់កុមារតូចៗនេះគឺទទួលបានការចាប់អារម្មណ៍ខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ ដោយមានក្រុមមកពីសាលារដ្ឋ ឯកជន រួមនិងសាលាអង្គការចូលរួមកាន់តែច្រើន។

ពានរង្វាន់បាល់ទាត់ កុមារតូយ៉ូតាសម្រាប់ថ្ងៃអនាគត ឈានដល់វគ្គផ្ដាច់ព្រ័ត្រហើយនាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅឯពហុកីឡដ្ឋានជាតិ ខណៈពានរង្វាន់នេះគឺបង្កើតឡើងជំរុញទឹកចិត្តកុមារឲ្យក្លាហាន។

តំណាងក្រុមហ៊ុនតូយ៉ូតា(Toyota) ខាងលើ រំលឹកទៅដល់គោលបំណងធំដែលបានបង្កើតពាននេះឡើងរយៈពេល៥ឆ្នាំរួចហើយថា កីឡានាំមកនូវសុខភាព សាមគ្គីភាពនៅក្នុងក្រុម ឬសមាគម។

កម្មវិធីបាល់ទាត់នេះជំរុញលើកទឹកចិត្ត និងផ្ដល់ការបង្ហាត់បង្ហាញបន្ថែមដល់កុមារឲ្យមានសមត្ថភាព ភាពក្លាហាន ក្លាយជាធនធានក្នុងវិស័យបាល់ទាត់នៅថ្ងៃអនាគតផងដែរ។

បន្ថែមពីនេះទៀតលោកឧកញ៉ា សង្កត់ធ្ងន់ថា មនុស្សម្នាក់ៗសុទ្ធតែមានផលលំបាក ជួបប្រទះនូវឧបសគ្គក៏ដូចជារឿងរ៉ាវជាច្រើនដែលខ្លួនគិតថា«មិនអាចធ្វើទៅបាន»។

ដូច្នេះហើយក្រុមហ៊ុនសង្ឃឹមយ៉ាងមុតមាំថា គ្រប់កុមារគួរតែមានឱកាសស្មើភាពគ្នាក្នុងការចូលរួមប្រកួតដើម្បីពួកគេអាចសម្រេចជោគជ័យ និងគោលបំណងរបស់ខ្លួនក្នុងវិស័យកីឡាបាល់ទាត់តាមរយៈពាក្យស្លោក «អ្នកអាចធ្វើបាន»។

រំលឹកដែរថា ពានរង្វាន់បាល់ទាត់ កុមារតូយ៉ូតាសម្រាប់ថ្ងៃអនាគត ឆ្នាំ២០១៩-២០២០ នេះនឹងត្រូវប្រកួតវគ្គផ្ដាច់ព្រ័ត្រនៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅឯពហុកីឡដ្ឋានជាតិដើម្បីរកជើងឯកប្រចាំឆ្នាំ។ ទន្ទឹមនិងនេះក៏មានក្រុមកីឡាការិនីប្រកួតផ្ដាច់ព្រ័ត្រដូចគ្នាផងដែរ៕