Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្ដាយ រ៉ូម៉ាតត ប្រធានក្រុម Inter KPC មិនបានចូលលេង Tiger Street Football 2020 ឆ្នាំនេះទេ

  • បោះពុម្ព

លោក រ៉ូម៉ាតត ប្រធានក្រុម Inter KPC ម្ចាស់ជើងឯក៥សម័យកាលរបស់ Tiger Street Football 2020 មណ្ឌលកំពង់ចាម បានបញ្ជាក់ថាលោកមិនអាចចូលលេងរដូវកាលថ្មីនេះទេ ព្រោះរវល់និងអាយុច្រើន កម្លាំងថយចុះ។

ការប្រកួតពានរង្វាន់បាល់ទាត់ Tiger Street Football 2020 នៅមណ្ឌលកំពង់ចាម នឹងចាប់ផ្ដើមប្រកួតនៅចុងសប្ដាហ៍នេះហើយ ដោយត្រូវស្វែងរកក្រុមចំនួន៧ឡើងមកលេងវគ្គផ្ដាច់ព្រ័ត្រទូទាំងប្រទេសនៅភ្នំពេញ។

មណ្ឌលនេះហាក់ប្លែកខ្លាំង ព្រោះ៥លើកកន្លងមក គ្រងជើងឯកដោយក្រុមតែមួយប៉ុណ្ណោះ គឺ Inter KPC ដែលដឹកនាំដោយលោក រ៉ូម៉ាតត ជាប្រធានក្រុម។យ៉ាងណាមិញ ប្រាប់ Sabay នៅព្រឹកនេះ លោក រ៉ូម៉ាតត បញ្ជាក់ថាខ្លួនមិនបានចូលលេងទេឆ្នាំនេះ ព្រោះរវល់ច្រើនជាមួយការងារ ណាមួយអាយុកាន់តែច្រើនហើយ កម្លាំងក៏ថមថយទៅតាមនោះដែរ។

ត្បិតតែលោកមិនចូលលេងមែន ប៉ុន្តែក្រុម Inter KPC បានបំបែកក្រុមដើម្បីចូលលេងពានរង្វាន់ Tiger Street Football 2020 នេះដដែល ដោយប្រើប្រាស់ឈ្មោះផ្សេង។

លោក រ៉ូម៉ាតត មិនដឹងច្បាស់ថាក្រុមដែលបំបែកគ្នានោះ នឹងប្រើប្រាស់ឈ្មោះអ្វីនោះទេ។រំលឹកថានៅមណ្ឌលកំពង់ចាមនេះដែរ ជើងឯកលេខ១នឹងទទួលបានប្រាក់រង្វាន់ ១៥០០ដុល្លារ លេខ២ បាន១ ០០០ដុល្លារ លេខ៣បាន៥០០ដុល្លារ និងលេខ៤ បាន២០០ដុល្លារ៕