បណ្តាញសង្គម

ថ្នាក់ដឹកនាំជាន់ខ្ពស់ Bayern ទម្លាយថា Pep ប្រុងឲ្យ Neuer លេងជាខ្សែបម្រើ

លោក Karl-Heinz Rummenigge អគ្គនាយកក្លឹប Bayern Munich បាននិយាយកាលពីពេលថ្មីៗនេះថា អតីតអ្នកចាត់ការក្លឹបអាល្លឺម៉ង់លោក Pep Guardiola មានបំណងដាក់អ្នកចាំទី Manuel Neuer ឲ្យលេងជាខ្សែបម្រើនៅប្រកួតចុងក្រោយ បន្ទាប់ពីឈ្នះ Bundesliga ។

លោកបានលើកឡើងថា៖ " បន្ទាប់ពីឈ្នះពានលីគ Guardiola មានគំនិតដាក់ Neuer លេងជាខ្សែបម្រើនៅក្នុងការប្រកួត ប៉ុន្តែវាយ៉ាប់ដែរ ដោយសារតែសកម្មភាពនេះអាចឆ្លុះបញ្ចាំងពីភាពក្រអឺតក្រទម " ។

លោកបានបន្តថា៖ " យ៉ាងណាមិញ ខ្ញុំក៏គិតថា Neuer អាចនឹងម្យ៉ាងដែរក្នុងការលេងជាខ្សែបម្រើ " ។លោក Pep Guardiola ធ្លាប់ដឹកនាំ Bayern Munich អំឡុងឆ្នាំ២០១៣ រហូតដល់ឆ្នាំ២០១៦៕