បណ្តាញសង្គម

ខ្សែប្រយុទ្ធកំពូល៣ ដែល Man Utd បានតែចាប់អារម្មណ៍ ចុងក្រោយទិញមិនបាន

Manchester United គឺជាក្លឹបល្បីជាងគេលើក្របមុខនៃសារព័ត៌មាននានារបស់អង់គ្លេសសម្រាប់ការចាប់អារម្មណ៍ទាក់ទងកីឡាករកំពូលល្បីៗឥតដាច់។

 មិនខុសពីទីផ្សារដោះដូរបើកពេលមុនៗ ក្រោយបាត់បង់ Alexis Sanchez និង Romelu Lukaku ក្រុមរហស្សនាមបិសាចក្រហមបានស្វះស្វែងបំផុតក្នុងការប្រមាញ់យកខ្សែប្រយុទ្ធកំពុងឡើងជើងដើម្បីមកជួយក្លឹបឲ្យរឹងមាំដូចពីមុនប៉ុន្តែភាគច្រើន ចុងបញ្ចប់នៃការចរចាតែងតែបរាជ័យ។

នៅពីក្រោយការទិញមិនបានកីឡាករល្អៗដូចក្លឹបដទៃ ក្រុមអ្នកគាំទ្ររបស់ United បានចោទប្រកាន់ថាមកពីប្រធានក្លឹបមិនព្រមចាយលុយធំ ខ្លះទៀតលើកឡើងថា Super Star អាចមិនចាប់អារម្មណ៍លេងនៅ Old Trafford ព្រោះពួកគេចង់លេងពាន Champions League៕