Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Zidane ថាគេចង់ឱ្យលោក និង Real មានបញ្ហាជាមួយ Gareth Bale

  • បោះពុម្ព

ក្រោយពី Gareth Bale មិនសូវជាប់ជម្រើស១១នាក់ មិនសូវបានលេង ហើយថ្មីៗនេះកីឡាករសញ្ជាតិវែល មិនត្រូវលោក Zinedine Zidane ដាក់ឱ្យលេងទល់នឹងក្រុម Atletico Madrid រួមទាំងដំណឹងចេញពី Real Madrid នាពេលកន្លងទៅ បានធ្វើឱ្យមានសំណួរជាច្រើន ចោទសួរទៅកាន់អ្នកចាត់ការសញ្ជាតិបារាំង។

ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអាទិត្យ ក្រោយក្រុមរបស់ខ្លួនយកឈ្នះ Osasuna ៤-១ លោក Zidane បានឱ្យថា Real Madrid និងរូបលោក គ្មានបញ្ហាអ្វីជាមួយ Gareth Bale ឡើយ ហើយព័ត៌មានមិនល្អទាំងនោះ ដោយសារពួកគេចង់ឱ្យក្លឹបស្ដេចសនិងលោក មានបញ្ហាជាមួយ Bale តែប៉ុណ្ណោះ។"គាត់ (Bale) ជាកីឡាករល្អម្នាក់។

បញ្ហានៅត្រង់ថា ពួកគេចង់ឱ្យយើងមានបញ្ហាជាមួយ Gareth ប៉ុន្តែយើងគ្មានបញ្ហាអ្វីឡើយសូម្បីតែមួយ"។អ្នកចាត់ការវ័យ៤៧ឆ្នាំបន្តថា មានកីឡាករច្រើន ដូច្នេះលោកមិនងាយស្រួលក្នុងការគ្រប់គ្រងឡើយ។ Bale ជាកីឡាករដ៏សំខាន់ម្នាក់ Real នៅតែត្រូវការ ហើយខ្សែប្រយុទ្ធវ័យ៣០ឆ្នាំ នឹងនៅតែអាចលេងបានធម្មតាដូចកីឡាករផ្សេងដែរ។

ការប្រកួត Real Madrid ឈ្នះ Osasuna ៤-១ អតីតខ្សែប្រយុទ្ធកីឡាករ Southampton ត្រូវលោក Zidane ដាក់ឱ្យលេង ៧១នាទី ហើយក៏ត្រូវបានអ្នកចាត់ការក្រុមសញ្ជាតិបារាំងរូបនេះ សរសើរ ល្អទាំងការពារ និងប្រយុទ្ធ៕