Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គ្រូវៀតណាមត្រូវ AFC សម្រេចពិន័យបន្ថែម ក្រោយច្រងែងច្រងាងជាមួយមន្រ្តីអាជ្ញាកណ្ដាលថ្ងៃមុន

  • បោះពុម្ព

លោក Park Hang Seo ត្រូវបានស្ថាប័នបាល់ទាត់អាស៊ី AFC សម្រេចប្រកាសពិន័យបន្ថែម ដោយមិនអនុញ្ញាតឲ្យឈរបញ្ជាកូនក្រុមលើទីលានចំនួន ៤ ប្រកួត(មិត្តភាពអន្តរជាតិ) និងពិន័យជាប្រាក់ ៥០០០ ដុល្លារអាមេរិកបន្ថែមទៀត ទុកជាការព្រមាន។

អំឡុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ លោក Park ត្រូវពិន័យបានកាតក្រហមមួយ ត្រូវបណ្ដេញចេញទៅអង្គុយជាមួយអ្នកគាំទ្រម្តងរួចហើយ។

យ៉ាងណាមិញការពិន័យក្រោយរកឃើញថា ករណីគ្រូបង្វឹករូបនេះបានបញ្ចេញអាកប្បកិរិយាច្រឡោងខាម និងប្រើប្រាស់ពាក្យសម្តីមិនសមរម្យ លើមន្រ្តីអាជ្ញាកណ្ដាល (អាជ្ញាកណ្ដាលខ្សែបន្ទាត់) យោងតាមមាត្រាដែលមានចែងនៅក្នុងច្បាប់កីឡាករអាស៊ី។

ត្បិតតែកាយវិការបុរសសញ្ជាតិកូរ៉េខាងត្បូងរូបនេះបែបនោះក៏ពិតមែន ប៉ុន្តែ ក្រុមជម្រើសជាតិវៀតណាម បានបំបាក់ U22 ឥណ្ឌូណេស៊ី ៣-០ ដណ្តើមបានមេដាយមាសជាលើកដំបូងនៅក្នងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី ៣០ ។

ជម្រាបជូនថា វៀតណាមនឹងត្រូវប្រកួតមិត្តភាពជាមួយ អ៊ីរ៉ាក់ ថ្ងៃទី ២៦ ខែកុម្ភៈ មុននឹងពួកគេត្រូវលេងផ្លូវការប៉ះជាមួយនឹងក្រុមម៉ាឡេស៊ី ក្នុងព្រឹត្តិការណ៍ជម្រុះ World Cup 2022 ជុំទី ៣ នៅថ្ងៃទី ៣១ ខែមីនាខាងមុខនេះ៕