បណ្តាញសង្គម

លោក Carlo Ancelotti ច្រានចោលរបួសខ្នង របស់កីឡាករ Cristiono Ronaldo

អ្នកចាត់ការរបស់ក្លឹប Real Madridលោក Carlo Ancelotti បានធ្វើការច្រានចោល របួសរបស់កីឡាករ Cristiano Ronaldoនៅអំឡុង ការប្រកួតជើងទី១ Super Cupស្មើ១-១ ជាមួយក្រុម Atletico កាលពីយប់ថ្ងៃអង្គារ។

តារាបាល់ទាត់ លេងឲ្យ ក្រុមជម្រើសជាតិ ព័រទុយហ្គាល់ម្នាក់នេះ ត្រូវបានដកចេញ ពីការប្រកួត ពាក់កណ្តាលទី ក្រោយបញ្ចប់ការ ប្រកួតតង់ទី១ គឺបន្ទាប់ពីលោកទំនង ជាមានរបួសខ្នង។ តែយ៉ាងណាក៏ដោយ លោក Ancelotti បានអះអាងថា Ronaldo បានធ្វើតេស្ត រួចហើយៗលទ្ធបាន បង្ហាញថា គាត់មិនមានរបួសអ្វី ជាដុំកំភួននោះទេ។ គ្រូបង្វឹកសញ្ជាតិ អ៊ីតាលីម្នាក់នេះ បានអះអាងថា Ronaldoគ្រាន់តែ ឈឺចាប់ និងមានអារម្មណ៍ មិនស្រួលតែប៉ុណ្ណោះ ហើយការធ្វើតេស្ត បន្ថែមទៀត នៅថ្ងៃស្អែក នឹងបញ្ជាក់ ឲ្យបានច្បាស់លាស់ថា គាត់ពិតជាគ្មានអ្វី ធ្ងន់ធ្ងរនោះទេ។

ដោយឡែក កីឡាករតម្លៃខ្លួន ៦០លានផោន James Rodriguez ដែលក្លឹប Real Madrid ទើបតែប្រមាញ់ បានថ្មីៗនោះ បានចូល លេងជំនួស Ronaldo ហើយរកបានគ្រាប់លើក ដំបូងរបស់លោក ឲ្យក្រុមថ្មី និងធ្វើឲ្យក្រុមជើង ឯកបាល់ទាត់អឺរ៉ុបមួយនេះ នាំមុខមុន និងមុនពេល ដែលកីឡាករ Raul Garcia តាមបានស្មើវិញជូនក្រុមរបស់លោក Diego Simeone។

គួរឲ្យដឹងថា ការប្រកួត World Cup របស់កីឡាករ Ronaldo នៅ ប្រទេសប្រេស៊ីល ត្រូវបានយាយីដោយសារ បញ្ហារបួសក្បាលជង្គង់ ខណៈដែលក្រុម ជម្រើសជាតិព័រទុយហ្គាល់ បានជ្រុះពីការប្រកួតនេះ នៅវគ្គចែកពូល៕

ដកស្រង់ពី៖ កម្ពុជាថ្មី