Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កីឡាទេសចរណ៍អន្លង់វែងលើកទី២ ធ្វើឲ្យមហាជនចាប់អារម្មណ៍ខ្លាំងទាំងខ្មែរ-ថៃ

  • បោះពុម្ព

ព្រឹត្តិការណ៍កីឡាទេសចរណ៍អន្លង់វែងលើកទី២ ក្រោមប្រធានបទ «ថ្មើរជើងប្រវត្តិសាស្ត្រ» បានធ្វើឲ្យមហាជនចាប់អារម្មណ៍ខ្លាំង មិនថាប្រជាជនខ្មែរ ឬប្រជាជនថៃនោះទេ សុទ្ធតែចូលរួមលេងកម្សាន្ត និងទស្សនាផ្ទាល់។

លោក ឌី រ៉ាដូ អភិបាលរងខេត្តឧត្តរមានជ័យ បានឲ្យដឹងថា ព្រឹត្តិការណ៍កីឡាទេសចរណ៍នេះពិតជាមានភាពទាក់ទាញដល់ប្រជាពលរដ្ឋនៅអន្លង់វែងនេះមែន ចំណែកអ្នកនៅស្រុកជាប់ៗនេះក៏មានការចាប់អារម្មណ៍ និងបានចូលរួមក្នុងពិធីនេះដែរ។កីឡាទេសចរណ៍អន្លង់វែងលើកទី២នេះគឺបានធ្វើធំជាងឆ្នាំមុន មានច្រើនប្រភេទកីឡាដូចជារត់ប្រណាំង ដំណើរថ្មើរជើង ជិះកង់ ចំបាប់ ប្រណាំងទូក និងសម្ដែងក្បាច់គុន និងសិល្បៈផងដែរ។

ដូច្នេះហើយកម្មវិធីនេះបានស្រូបទាញប្រជាជនក៏ដូចអ្នកទស្សនាបានប្រហែល១ម៉ឺននាក់ផងដែររយៈពេល៣ថ្ងៃនេះ។អភិបាលរងខេត្តខាងលើនេះបន្ថែមទៀតថា ព្រឹត្តិការណ៍នេះគឺបានជួយផ្សព្វផ្សាយអំពី អន្លង់វែងក៏ដូចជាខេត្តឧត្ដរមានជ័យទាំងមូលដល់ប្រជាជនទូទាំងប្រទេសក៏ដូចជាពិភពលោកបានដឹងពីតំបន់ទេសចរណ៍នានា និងជាការទាក់ទាញដល់អ្នកចង់អភិវឌ្ឍន៍មួយចំនួនទៀតផង។

រំលឹកដែរថា ព្រឹត្តិការណ៍កីឡាទេសចរណ៍អន្លង់វែង លើកទី២ «ថ្មើរជើងប្រវត្តិសាស្ត្រ» ធ្វើឡើងរយៈពេល៣ថ្ងៃគឺចាប់ពីថ្ងៃទី៧ ដល់ទី៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅស្រុកអន្លង់វែង ក្នុងខេត្តឧត្តរមានជ័យ៕