Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លេងជាមួយ Messi មិនឆ្អែត Rakitic ចង់លេងជាមួយ Ronaldo វិញម្ដង

  • បោះពុម្ព

Ivan Rakitic បានបង្ហាញពីចិត្តខ្លួនថា ចង់លេងជាមួយ Cristiano Ronaldo ខ្សែប្រយុទ្ធរបស់ក្លឹប Juventus។

ខ្សែបម្រើរបស់ Barcelona រូបនេះមានការទាក់ទងខ្លាំងក្នុងការផ្ទេរចេញពី Camp Nou នៅទីផ្សារដោះដូរកីឡាករពីរលើកចុងក្រោយនេះ។ សម្រាប់ Juventus ក៏ជាក្លឹបមួយចង់បាន Rakitic យកទៅលេងផងដែរ។

ថ្មីៗនេះ កីឡាករសញ្ជាតិក្រូអាតបានបង្ហាញអារម្មណ៍ថា ខ្លួនចង់លេងចាប់ដៃគូជាមួយ Ronaldo។ សាកសួរពីការទៅចូលរួមជាមួយ Ronaldo មិត្តរួមជាតិរបស់ Modric ខាងលើឆ្លើយថា៖ "ប្រាកដណាស់ខ្ញុំចង់លេងជាមួយ CR7។

គេជាកីឡាករអស្ចារ្យម្នាក់ក្នុងប្រវត្តិសាស្ត្រ"។ប្រសិនបើ Rakitic អាចលេងជាមួយ Ronaldo អាចថាជារឿងពិសេសក្នុងជីវិត ព្រោះគេបានចំណាយពេល៦ដូវកាលជាមិត្តរួមក្រុមនឹង Lione Messi៕