Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ណាម ម៉ូរ៉ាក់ ត្រូវធ្វើការធ្ងន់ ពេលប៉ះ វ៉េង សុភក្រ រីឯ យក្សផ្លែ ជួបថៃ

  • បោះពុម្ព

អ្នកលេងកណ្តាប់ថៃ ណាម ម៉ូរ៉ាក់ មកពីក្លិបរស្មីសាមគ្គីខេត្តបាត់ដំបង ត្រូវបានគេមើលឃើញថា នឹងត្រូវធ្វើការងារធ្ងន់ ខណៈរូបគេត្រូវប៉ះជើងខ្លាំងជំនាញជង្គង់ វ៉េង សុភក្រ របស់ក្លិបទ័ពឆត្រយោង ៩១១ នៅក្នុងការប្រកួតជម្រុះវគ្គ ២ ដើម្បីរកអ្នកឈ្នះឡើងទៅប្រកួតវគ្គ ៣ នៃពាន TV5 Boxing Knock out Serie ចំណែក យុគ យក្សផ្លែ ក៏ត្រូវដាក់ឲ្យប្រកួតមិត្តភាពអន្តរជាតិជាមួយថៃជើងមាំ Kamlay Youk ក្នុងទម្ងន់ ៥៧ គីឡូក្រាម នាយប់ថ្ងៃអាទិត្យនេះផងដែរ។

លោក សៅ ប៊ុនធឿន គ្រូបង្វឹក និងជាអ្នកថែទាំ ណាម ម៉ូរ៉ាក់ បានប្រាប់ថា៖ «ណាម ម៉ូរ៉ាក់ហាត់ជាប្រចាំ ប៉ុន្តែការប្រកួតនេះ លំបាកឈ្នះមែន គឺខ្ញុំជាគ្រូ មើលឃើញថា ជាការងារធ្ងន់ និងលំបាកប្រកួត ព្រោះ វ៉េង សុភ័ក្រ មានក្បាច់ជង្គង់ល្អ ព្រមទាំងមានកម្ពស់ខ្ពស់ជាង និងនៅក្មេងមានកម្លាំងល្អជាងផងដែរ។

ទោះបីជាយ៉ាងណា ខ្ញុំហ៊ានធានាថា ណាម ម៉ូរ៉ាក់ នឹងវ៉ៃអស់ពីសមត្ថភាព ដោយប្រើគ្រប់មធ្យោបាយ ដើម្បីឲ្យឆ្លងផុតចូលទៅវគ្គទី ៣»។ចំណែកលោក ហង្ស ស៊ឺន ជាគ្រូបង្វឹក និងកីឡាករ វ៉េង សុភក្រ មិនអាចទាក់ទងសម្ភាសបានទេ ប៉ុន្តែតាមរយៈកម្រិតវិជ្ជាគុន កីឡាកររូបនេះខ្លាំងផ្នែកជង្គង់ និងធ្លាប់ឈ្នះជយលាភីពីព្រឹត្តិការណ៍កីឡាជម្រើសជាតិកន្លងមកផងដែរ ព្រមទាំងធ្លាប់មានប្រៀបខ្លាំងក្នុងការប្រកួតឈ្នះភាគច្រើនលើកីឡាករមកពីបរទេស។

សូមបញ្ជាក់ថា កាលប្រកួតជម្រុះជុំទី ១ ណាម ម៉ូរ៉ាក់ បានយកឈ្នះ មាស សារ៉ាក់ របស់ក្លិបអាណាចក្រគុនខ្មែរដោយពិន្ទុ ចំណែក វេង សុភក្រ បានឈ្នះ ភុន សោភ័ណ្ឌ ក្លិបនាគរាជមានជ័យ ដោយការផ្តួលឲ្យសន្លប់នៅទឹកទី ១។

ចំពោះការប្រកួតជម្រុះដណ្តើមពានមួយទៀត គឺ វ៉ែន ហុងជីវ៉ុង ក្លិបកងកេងកីឡាខេត្តបាត់ដំបង ត្រូវប៉ះជាមួយជើងថ្មី សោម ស៊ីថៃ ក្លិបអេភូថងកីឡា ដែលសមត្ថភាពត្រូវបានគេទស្សន៍ទាយថា វ៉ែន ហុងជីវ៉ុង នឹងអាចដណ្តើមបានជ័យជម្នះ ក្នុងភាគរយខ្ពស់ជាង។

ដោយឡែកចំពោះគូមិត្តភាពអន្តរជាតិវិញ Kamlay Youk ជាអ្នកប្រដាល់ដែលវ៉ៃចេញរហ័ស ធ្ងន់ និងពូកែការពារណាស់ ហេតុនេះ យុគ យក្សផ្លែ ពិតជាលំបាក ក្នុងការស្វែងរកជ័យជម្នះណាស់ ហើយតាមប្រវត្តិ យក្សផ្លែ ក៏ធ្លាប់បានចាញ់ថៃម្នាក់នេះ សម្រាប់ការប្រកួតជម្រុះដណ្តើមខ្សែក្រវាត់ នៅសង្វៀន PNN ផងដែរ។

ទោះជាយ៉ាងណាកណ្តាប់ដៃរបស់ សិស្សគណក្លិបបូរីរាជសីហ៍មានរិទ្ធ យុគ យក្សផ្លែ វាយចេញក្នុងលក្ខណៈធ្ងន់ៗ និងផ្សងព្រេងច្រើនផងដែរ ហើយកីឡាកររូបនេះ ជាអ្នកប្រដាល់ដែលវ៉ៃចូលចិត្តឌឺដាក់ដៃគូ ព្រមទាំងមានប្រិយភាពខ្លាំង ហេតុនេះអ្វីៗ មិនអាចប៉ាន់ស្មានបានត្រូវ ១០០ ភាគរយ នោះ គឺ Kamlai Youk ក៏អាចនឹងមានបញ្ហាផងដែរ បើសិនមានការធ្វេសប្រហែសនោះ។

លោក ថៃ អ៊ូ ប្រតិភូនាំកីឡាករថៃមកប្រកួតនៅកម្ពុជាបាននិយាយថា៖ «កីឡាករថៃ Kamlay Youk ល្អទាំងកណ្តាប់ដៃល្អ ទាត់ និងមានកម្លាំងថេរពេញ អ៊ីចឹងការឈ្នះ ឬចាញ់ ទំនងមានប្រៀបជាង យុគ យក្សផ្លែ ដោយគេអាចមានសង្ឃឹមឈ្នះរហូតដល់ ៨០ ភាគរយ ប៉ុន្តែការប្រកួត គឺត្រូវចាំមើលជាក់ស្តែងយើងមិនអាចទាយត្រូវមុនទេ»៕