បណ្តាញសង្គម

Pep រក្សា​ជំហរ​មិន​ចេញ​ពី City ទោះ​ក្លឹប​ត្រូវ​គេ​កាត់​ទៅ League Two ក៏​ដោយ

Pep Guardiola បាននិយាយធានាទៅកាន់កីឡាកររបស់លោកថា លោកនឹងមិនចាកចេញឡើយ ទោះបី Manchester City ត្រូវគេទម្លាក់ទៅកាន់ League Two ក៏ដោយ។

នាយកប្រតិបត្តិរបស់ Man City លោក Ferran Soriano បានជំរុញឲ្យកីឡាករទាំងអស់ជឿជាក់លើលោក ដោយសំអាងថា ការដាក់បម្រាមមិនឲ្យលេងនៅពានរង្វាន់អឺរ៉ុប២ឆ្នាំនឹងអាចដោះស្រាយបាន។

ដំណឹងនៃបម្រាមនេះ ត្រូវបានគេរំពឹងថា អ្នកចាត់ការ Guardiola អាចនឹងសម្រេចចិត្តចេញពីក្លឹបនៅរដូវកាលក្រោយ។ប៉ុន្តែផ្ទុយទៅវិញ Pep ដែលមកកាន់នៅ Etihad តាំងពីឆ្នាំ២០១៦ បានបញ្ជាក់ច្បាស់ៗថា លោកគ្មានចេតនាចេញពីក្លឹបនោះទេ។

អ្នកចាត់ការសញ្ជាតិអេស្ប៉ាញបានប្រាប់កីឡាករថា៖ “មិនខ្វល់ពីពួកយើងលេងនៅលីគណាទេ ខ្ញុំនឹងនៅតែបន្តនៅទីនេះ ទោះបីគេបញ្ជូនពួកយើងទៅកាន់ League Two ក៏ដោយ ខ្ញុំនឹងនៅតែនៅទីនេះ។ នេះគឺជាពេលវេលាមួយដែលយើងត្រូវរួមគ្នា”។

ជាមួយគ្នានេះនាយកប្រតិបត្តិរបស់ Ctiy លោក Soriano បានបន្ថែថា៖ "ត្រូវជឿជាក់ខ្ញុំ ដូចជាខ្ញុំជឿជាក់អ្នក រឿងនេះនឹងអាចដោះស្រាយបាន"៕