Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

វីដេអូត្រជាក់ភ្នែក ខ្លឹមខ្មៅប៉ះស្ដាប៊យ ប្រកួតថែមដល់៤ទឹកវគ្គដណ្ដើមខ្សែក្រវាត់

  • បោះពុម្ព

ជំនួបរវាងកីឡាករគុនខ្មែរ មុត ខ្លឹមខ្មៅ និងកីឡាករថៃ ស្តាប់ប៊យក្នុងវគ្គផ្ដាច់ព្រ័ត្រដណ្ដើមខ្សែក្រវាត់ Super Champ បានបន្ថែមដល់ទៅ៤ទឹក ធ្វើឲ្យកក្រើកសង្វៀន។

ការប្រកួតដែលមានបេក្ខភាព៤នាក់និងត្រូវរកម្ចាស់ខ្សែក្រវាត់ត្រឹមមួយថ្ងៃ ខ្លឹមខ្មៅបានផ្ដួលកីឡាករអាហ្សង់ទីនត្រឹមទឹក១ ខណៈស្ដាប៊យឈ្នះពិន្ទុកីឡាករអ៊ុយក្រែននៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

តាមរយៈលទ្ធផល ខ្លឹមខ្មៅត្រូវជួបស្តាប៊យវគ្គផ្ដាច់ព្រ័ត្រ។ខ្លឹមខ្មៅនិងស្តាប៊យបានតស៊ូគ្នា៣ទឹកពេញ ប៉ុន្តែត្រូវបានអាជ្ញាកណ្ដាលប្រកាសឲ្យស្មើគ្នា ត្រូវថែមមួយទឹកទៀតដើម្បីរកអ្នកឈ្នះ។

ឈានដល់ទឹក៤កីឡាករកម្ពុជាហាក់ដូចជាអស់សុះជាងដៃគូ ពោលវាយថយពេក។ ជាលទ្ធផលចុងក្រោយ ស្តាប៊យត្រូវបានប្រកាសជាម្ចាស់ខ្សែក្រវាត់ទម្ងន់៦៤គីឡូក្រាម៕