Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កូយ ឡាយ ផ្ដួល ណាម ម៉ូរ៉ាក់ ជាថ្មីរក្សាភាពមិនដែលចាញ់៤ដង

  • បោះពុម្ព

សិស្សគុនមកពីក្លឹបឆត្រយោង ៩១១ កូយ ឡាយ ផ្ដួលអ្នកប្រដាល់មកពីបាត់ដំបង ណាម ម៉ូរ៉ាក់ ជាថ្មីកាលពីថ្ងៃសៅរ៍ ទី១៥ កុម្ភៈ ២០២០ លើសង្វៀន TV5 រក្សាកំណត់ត្រាឈ្នះ៤ដងនាជំនួបលើកទី៤នេះ។

សម្រាប់កីឡាករ ណាម ម៉ូរ៉ាក់ គឺបានឡើងទៅជុំទី៣ ដោយស្វ័យប្រវត្តិរួចហើយ ព្រោះអ្នកប្រដាល់ វេង សុភ័ក្រ មានជំងឺមិនអាចមកប្រកួតបាន ដូច្នេះត្រូវធ្លាក់ចេញពីវគ្គជម្រុះជុំទី២ នៃដំណើរដណ្ដើមពានរង្វាន់ TV5 ទម្ងន់ ៦៣,៥គីឡូក្រាមនេះ។

បើទោះជាបានឡើងស្វ័យប្រវត្តិក៏ពិតមែន ប៉ុន្តែ ណាម ម៉ូរ៉ាក់ ត្រូវទទួលភារកិច្ចប្រកួតមិត្តភាពជាមួយសិស្សគុនមកពីក្លឹប ឆត្រយោង ៩១១ ម្នាក់ទៀតគឺ កូយ ឡាយ។

ការប៉ះគ្នាលើកទី៤ នេះធ្វើដំណើរបានតែ១ ទឹកប៉ុណ្ណោះក៏ត្រូវបញ្ចប់ទៅវិញ ដោយសារ ណាម ម៉ូរ៉ាក់ បែកចិញ្ចើមធំពេករហូតគ្រូពេទ្យបញ្ឈប់ការប្រកួត។កូយ ឡាយ បានឲ្យដឹងក្រោយប្រកួតថា រូបគេមិនដែលចាញ់ ណាម ម៉ូរ៉ាក់ នោះទេពោលពីមុនធ្លាប់ជួបគ្នានៅសង្វៀន TV5 ២ដង ឈ្នះសន្លប់ទាំង២ដង និង១ដងទៀត នៅសង្វៀនអាស៊ីអាគ្នេយ៍ក៏ឈ្នះសន្លប់ដែរ។

ចំណែកលើកចុងក្រោយកាលពីថ្ងៃសៅរ៍សប្ដាហ៍មុននេះក៏ត្រូវគ្រូពេទ្យបញ្ឈប់ត្រឹមទឹកទី១ ទៀត។រំលឹកដែរថា ការប្រកួតមិត្តភាព កូយ ឡាយ ឈ្នះទឹកទី១ លើកីឡាករ ណាម ម៉ូរ៉ាក់ កាលពីថ្ងៃសៅរ៍ ទី១៥ ខែកុម្ភៈ ២០២០ នៅសង្វៀន TV5។

ចំណែកបេក្ខភាពដែលបានឡើងទៅជុំទី៣ នៃវគ្គជម្រុះសប្ដាហ៍មុននេះគឺ ណាម ម៉ូរ៉ាក់(ឈ្នះស្វ័យប្រវត្តិ) និងកីឡាករ វ៉ែន ហុងជីវ៉ុង៕