បណ្តាញសង្គម

KW Cambodia League សៅរ៍-អាទិត្យសប្ដាហ៍មុនស៊ីគ្នាក៏មិនធម្មតាដែរមានដល់ ១០-១

ការប្រកួតពានរង្វាន់ KW Cambodia League ឈានដល់សប្ដាហ៍ទី២ ហើយកាលពីថ្ងៃទី២២-២៣ ខែកុម្ភៈ ២០២០ សប្ដាហ៍មុននេះ ខណៈលទ្ធផលវិញនោះក៏មិនចាញ់សប្ដាហ៍ទី១ ប៉ុន្មានដែរមានក្រុមខ្លះស៊ីគ្នារហូតដល់ ១០-១ ។

បន្ទាប់ពីបញ្ចប់ការប្រកួតរួចរាល់ទាំងពីរថ្ងៃ គឺថ្ងៃសៅរ៍-អាទិត្យសប្ដាហ៍មុននោះមក ទាំង៧គូគេឃើញមានក្រុមខ្លះចំណេញគ្រាប់បាល់បានច្រើន និងក្រុមខ្លះជំពាក់គ្រាប់បាល់ក៏ច្រើនដែរ ខណៈក្រុមឈរលេខ១ លើតារាគឺ ISI DSC FC មាន៦ពិន្ទុ។

៤ក្រុមដែលស៊ុតគ្នាច្រើនគ្រាប់សប្ដាហ៍មុនរួមមាន៖ ទី១ ISI DSC FC 10-1 KHMER UNITED B ទី២ KHMER UNITED A 7-0 PITOU FC ទី៣ SNIPER FC 5-2 PMU ទី៤ RIEL PHNOM PENH 5-2 TANG KOK FF ការប្រកួតសប្ដាហ៍ទី៣ នៃពានរង្វាន់ KW Cambodia League នឹងប្រព្រឹត្តិទៅនៅតារាងបាល់ទាត់ KMH ដដែលនៅចុងសប្ដាហ៍ថ្ងៃសៅរ៍ អាទិត្យនេះ៕