បណ្តាញសង្គម

សាហាវពេកហើយ! Messi ស៊ុត៤គ្រាប់តែឯងជួយ Barcelona ឡើងកំពូលតារាង

Barcelona បានឡើងទៅកំពូលតារាង LaLiga ក្រោយបំបាក់ Eibar ៥ទល់នឹង០ ក្នុងនោះ Lionel Messi ស៊ុតបញ្ចូលទី៤គ្រាប់តែឯង។

ប្រធានក្រុមវ័យ៣២ឆ្នាំស៊ុតបញ្ចូលទីឲ្យម្ចាស់ផ្ទះនៅនាទី ១៤, ៣៧, ៤០ និង៨៧ ខណៈ១គ្រាប់ទៀតគឺជាថ្វីជើងរបស់មិត្តរួមក្រុម Arthur នៅនាទី៨៩។ Messi បច្ចុប្បន្នកំពុងនាំមុខគេក្នុងតារាង Top Scorer របស់ LaLiga នៅរដូវកាលនេះជាមួយ១៧គ្រាប់នៅក្នុងដៃ។

នៅថ្ងៃជាមួយគ្នា Real Madrid ឯណោះវិញបានលេងចាញ់ Levante ០-១ ស្របពេលដែល Barcelona បានយកឈ្នះ គូប្រកួតដូច្នេះក្រុមការពារតំណែងជើងឯកចាស់បានឡើងទៅកំពូលតារាងជាមួយនឹងគម្លាតដាច់២ពិន្ទុ៕