បណ្តាញសង្គម

Kroos ត្រៀមស៊ីញ៉េកុងត្រាឲ្យ Man Utd តែបញ្ហាធំនេះធ្វើឲ្យខកខានវិញ

ខ្សែបម្រើសញ្ជាតិអាល្លឺម៉ង់ Toni Kroos បាននិយាយប្រាប់សារព័ត៌មាន The Athletic នាពេលថ្មីៗនេះថា គម្រោងទៅលេងឲ្យក្លឹប Manchester United ត្រូវបរាជ័យ នៅពេលដែល លោក David Moyes អតីតអ្នកចាត់ការក្លឹបនេះត្រូវបានខាងក្លឹបបណ្ដេញចេញ។

Kroos បាននិយាយថា ៖ " កាលនោះលោក Daid Moyes មកជួបខ្ញុំហើយបាន ប្រាប់ថាកុងត្រា ទៅលេងក្លឹប Manchester United បានរៀបចំរួចអស់ហើយ តែបន្ទាប់មកលោក Moyes ត្រូវបានក្លឹបបណ្ដេញចេញហើយ លោក Louis van Gaal បានចូលមកដឹកនាំបន្ត "។

ខ្សែបម្រើរូបនេះបាន បន្តថា៖ " លោក Van Gaal ត្រូវការពេលដើម្បីធ្វើកិច្ចការរបស់គាត់ ហើយខ្ញុំក៏បានបាត់ដំណឹងពីក្លឹបនេះ តាំងពីពេលនោះមក ខ្ញុំក៏ចាប់ផ្ដើមសង្ស័យ។

ហើយបន្ទាប់មកការប្រកួត World Cup ចាប់ផ្ដើម ហើយលោក Carlo Ancelotti ហៅខ្ញុំទៅលេងនៅក្លឹប Real Madrid ហើយខ្ញុំក៏ទៅ " ។ គួរបញ្ជាក់ផងដែរថា Toni Kroos បានលេងឲ្យក្លឹប Real Madrid កាលពីឆ្នាំ ២០១៤មកដោយចូលរួមលេងបាន ២៦៤ប្រកួត និងរកគ្រាប់បាល់បាន ១៨គ្រាប់៕