បណ្តាញសង្គម

ក្រោយចាញ់ស្វាយរៀង គ្រូ Bali United ទទួលស្គាល់ថា ពិតជាមានកំហុសនៅតំបន់ការពារ

ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀងបានយកឈ្នះលើក្លឹបបាល់ទាត់Bali United របស់ឥណ្ឌូនេស៊ីក្នុងលទ្ធផល២-១ នៅមុននេះបន្តិចក្នុងពានរង្វាន់ AFC Cup 2020 វគ្គសន្សំពិន្ទុពូលG។

លោក Eko Purjianto បាននិយាយថា៖«នៅក្នុងនាទីដំបូងក្នុងវគ្គទី១ យើងបង្កើតកំហុសនៅតំបន់ការពារធ្វើឲ្យដៃគូររបស់យើងបង្កើតឱកាសវាយបកបាន២គ្រាប់តែម្ដង»។

លោកបន្តទៀតថាយើងនៅសល់ពេលច្រើនដើម្បីត្រៀមខ្លួនទទួលក្រុមស្វាលរៀងនៅជើងទី២។យើងនឹងកែប្រែកំហុសរសប់យើងហើយយើងសង្ឃឹមថានឹងទទួលជ័យជំនះក្នុងទឹកដីរបស់យើង។

រំលឹកផងដែរថា ២គ្រាប់របស់ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀងរកបានក្នុងតង់ទី១ទាំងពីរគ្រាប់តែម្តងដោយគ្រាប់ទី១នៅនាទី១១ ដោយកីឡាករ ហួយ ផលលីន និងគ្រាប់ទី២ដោយកីឡាករខ្សែបម្រើប្រយុទ្ធមុតស្រួច Privat នៅនាទី១៨ ចំណែកឯ១គ្រាប់របស់ Bali United វិញគឺរកបាននៅតង់ទី២ ដោយកីឡាករ Spasojavic នាទី៥៨ ហើយលទ្ធផលនេះបន្តរហូតដល់បញ្ចប់ការប្រកួតតែម្តង។