Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្ងាត់ៗ Man City ទិញបានខ្សែការពារវ័យក្មេង ដោយប្រកាសបែបលាក់លៀម

  • បោះពុម្ព

ក្លឹប Manchester City បានព្រមព្រៀងនាំចូលខ្សែការពារស្លាបស្ដាំប្រេស៊ីល Yan Couto សម្រាប់ត្រៀមរដូវកាល ២០២០/២១ នេះបើតាមសេចក្ដីប្រកាសព័ត៌មាននៅក្នុងគេហទំព័រផ្លូវការរបស់ខ្លួន។

បើតាមសេចក្ដីប្រកាសព័ត៌មានដដែលបានឲ្យដឹងថា កីឡាកររូបនេះបានព្រមលេងឲ្យក្លឹបរយៈពេល ៥ឆ្នាំ ហើយក្នុងពេលបច្ចុប្បន្ននេះ គេកំពុងតែលេងនៅក្លឹបប្រេស៊ីល Coritiba ដែលបង្ហាញខ្លួនទើបតែបានម្ដងប៉ុណ្ណោះ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ ការប្រកាសជាផ្លូវការរបស់ Man City គឺបង្ហោះក្នុងគេហទំព័ររបស់ខ្លួន ដោយមិនបានបង្ហោះក្នុងបណ្ដាញសង្គមធំៗនោះទេ។ សារព័ត៌មានមួយចំនួនបានចុះផ្សាយថា តាមពិតក្លឹប Manchester City មានបំណងទិញកីឡាកររូបនេះឲ្យបានមុនថ្ងៃ Deadline ទីផ្សាររដូវរងាកាលពីខែមករា កន្លងទៅ។

គួរបញ្ជាក់ផងដែរថា Yan Couto ត្រូវបានក្លឹបអង់គ្លេសនេះចាប់អារម្មណ៍ ដោយសារតែទម្រង់លេងក្នុងប្រកួត World Cup អាយុក្រោម ១៧ឆ្នាំ ដោយរូបគេជាខ្សែការពារបង្កើតឱកាសច្រើនជាងគេ៕