Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លេចមុខ Ronaldo ទៅមើល El Clasico ក្រុមចាស់ Real Madrid ឈ្នះ Barcelona

  • បោះពុម្ព

ខ្សែប្រយុទ្ធ Cristiano Ronaldo បានបង្ហាញវត្តមានក្នុងការប្រកួតធំ El Clasico ដោយ Real Madrid បានយកឈ្នះ Barcelona ២-០ ក្នុងកីឡដ្ឋាន Estadio Santiago Bernabeu។

ការដែល Ronaldo មានឱកាសបានទៅទស្សនាការប្រកួតរបស់ក្លឹបចាស់ ព្រោះតែការប្រកួតរបស់ Juventus និង Inter Milan នៅក្របខ័ណ្ឌ Serie A នៅសប្ដាហ៍នេះបានផ្អាក ដោយសារក្ដីបារម្ភពីជំងឺកូរ៉េ កំពុងរាតត្បាតនៅអ៊ីតាលី។

ងាកទោះមើលការប្រកួត El Clasico កាលពីយប់មិញ គ្រាប់បាល់ត្រូវរងចាំដល់នាទី៧១ ទើប Vinicius Junior រកគ្រាប់ដំបូងឲ្យ Real Madrid តាមរយៈការអូសទាត់ពីជ្រុងខាងឆ្វេងយ៉ាងល្អ។

ឈានដល់នាទី៩០+២ ទៅហើយ Barca ភ្លាត់ឲ្យ Real រកបានមួយគ្រាប់ទៀតដោយកីឡាករ Mariano Diaz។ ជ័យជម្នះនេះបានរុញ Madrid ឡើងទៅឈរកំពូលតារាងលើ Barca វិញដាច់គ្នា១ពិន្ទុ។

ហើយប្រកួតនេះក៏ជាលើកដំបូងសម្រាប់ Ronaldo ត្រលប់មកកាន់ Bernabeu ជាលើកដំបូង ចាប់តាំងចាកចេញពី Real Madrid ឆ្នាំ២០១៨៕