Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មិត្ត​រួម​ក្រុម​ឆ្លង Covid-19 ​តើ​ពេល​នេះ Ronaldo ​ស្ថិត​នៅ​ឯ​ណា​?

  • បោះពុម្ព

ខ្សែការពារ Daniele Rugani ត្រូវបានក្លឹប Juventus បញ្ជាក់ថាតេស្តវិជ្ជមានសម្រាប់មេរោគ Covid-19 បាត់ហើយ ខណៈដែលរូបគេផ្ទាល់ក៏បានថតជាមួយសមាជិកក្រុមក្រោយពេលឈ្នះ Inter Milan ផងដែរ។

កត្តាហើយ បានធ្វើឱ្យកីឡាករទាំងអស់ត្រូវបានក្រុម Juventus ឃាត់មិនឱ្យចាកចេញទៅណានោះទេ ដោយស្ថិតក្នុងការឃ្លាំមើលសិន។ ដោយឡែក សម្រាប់ខ្សែប្រយុទ្ធ Cristiano Ronaldo វិញ ត្រូវបានគេដឹងថាមិនបាននៅប្រទេសអ៊ីតាលីឡើយ។

បច្ចុប្បន្ននេះ រូបគេកំពុងស្នាក់នៅដែនកោះ Madeira ស្រុកកំណើតរបស់ខ្លួន នៅប្រទេសព័រទុយហ្គាល់ឯណោះ។ ការទៅទីនោះដែរ មានជម្រើស២ល្អសម្រាប់ កីឡាករកម្រិតពិភពលោកនេះ ដោយទី១អាចទៅមើលម្ដាយកំពុងឈឺផង និងមួយទៀតគេចពីប្រទេសអ៊ីតាលី ដែលកំពុងរងគ្រោះដោយសារតែ Covid-19 ខណៈដែលលីគកំពូលអ៊ីតាលីក៏បានសម្រាកដែរ៕