Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រោយ​សង់​មន្ទីរពេទ្យ​ Mane បរិច្ចាគ​ជិត​៥​ម៉ឺន​អឺរ៉ូ​ប្រយុទ្ធ​ប្រឆាំង​កូរ៉ូណា

  • បោះពុម្ព

Sadio Mane កំពុងស្ថិតក្នុងវិស្សមកាលរយៈពេលខ្លីបន្ទាប់ពីក្របខ័ណ្ឌកំពូលអង់គ្លេសត្រូវផ្អាករហូតដល់ដើមខែមេសា ដោយសារបញ្ហាវីរុសកូរ៉ូណា។

ទោះទំនេរមិនមានការប្រកួតតែខ្សែប្រយុទ្ធវ័យ២៧ឆ្នាំ ក៏មិនភ្លេចដែរចំពោះការងារសប្បុរសធម៌របស់ខ្លួនពោលគឺរូបគេបានបរិច្ចាគប្រាក់ផ្ទាល់ខ្លួនប្រមាណ៤៥០០០អឺរ៉ូឲ្យទៅប្រទេសកំណើតសេណេហ្គាល់សម្រាប់ប្រើក្នុងយុទ្ធនាការទប់ស្កាត់វីរុសកូរ៉ូណា ឬកូវីដ-១៩។

នេះគឺជាសកម្មភាពមនុស្សធម៌ថ្មីមួយទៀតរបស់ Mane បន្ទាប់ពីការសាងសង់មន្ទីរពេទ្យ, សាលារៀន និងទីលានបាល់ទាត់, ឧបត្ថម្ភប្រាក់ជាប្រចាំដល់ជនក្រីក្រនៅសេណេហ្គាល់៕