Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Romelu Lukaku បិះទៅ Juventus មុនចូល Inter ខណៈ Ole ចង់​ឱ្យ​គេ​នៅ Man Utd

  • បោះពុម្ព

អតីតកីឡាករបិសាចក្រហម Romelu Lukaku បានឱ្យដឹងថារូបគេបិះទៅលេងនៅ Juventus ក្របខ័ណ្ឌ Serie A មុនចុះកុងត្រាជាមួយក្លឹប Inter។

Lukaku បានឱ្យដឹងក្នុងកិច្ចសម្ភាសន៍ YouTube របស់ Ian Wrig ថា ៖«ខ្ញុំបិះតែទៅលេង Juve ប៉ុន្តែខ្ញុំបានដាក់ចិត្តទៅលើ Inter និងអ្នកគ្រប់គ្រង»។ មុនទៅលេង Inter លោក Conte ចង់ឱ្យ Lukaku ទៅលេងនៅ Chelsea និង Juve ប៉ុន្តែរូបគេបានដឹងពីជោគវាសនារបស់ខ្លួនឯងថាយ៉ាងម៉េច បើទៅចូលរួមជាមួយក្លឹបទាំងពីរ ហើយវាជាការសម្រេចចិត្តដ៏ល្អ ដែលរូបគេចេញពី Man Utd។

Lukaku បានបន្ថែមយ៉ាងដូច្នេះ៖ «ឆ្នាំដ៏អាក្រក់មួយ អាចកើតឡើងលើអ្នកគ្រប់គ្នា ហើយខ្ញុំបានជួបរួចហើយនៅ United។ វាជាស្ថានភាពលំបាកបំផុតសម្រាប់ខ្ញុំ។ ខ្ញុំបានសម្រេចចិត្តទៅកន្លែង ដែលខ្ញុំអាចរៀនសូត្រពីទិដ្ឋភាពផ្សេងៗនៃហ្គេម និងធ្វើការជាមួយមនុស្សដែលត្រូវការខ្ញុំ។ Ole ចង់ឱ្យខ្ញុំនៅ តែខ្ញុំប្រាប់ថាហួសពេលហើយ ខ្ញុំអត់មានសក្ដានុពលទៀតទេ»។

កីឡាករជម្រើសជាតិប៊ែលហ្សិលរូបនេះ បានចាកចេញពី Manchester United ទៅក្លឹប Inter ក្នុងតម្លៃ ៧៤ លានផោកាលពីខែសីហា ឆ្នាំ២០១៩។ ក្នុងការបង្ហាញខ្លួននៅអ៊ីតាលី ៣៥លើកគ្រប់ការប្រកួត រូបគេអាចរកបាន ២៣គ្រាប់។

បើនិយាយពីក្លឹបចាស់វិញ Lukaku បានសរសើរ Solskjaer ព្រោះចាប់តាំងពីខែមករាមក ក្លឹបហាក់រីកចម្រើន ក្រោយនាំចូលកីឡាករថ្មី Bruno Fernandes និង Odion Ighalo ក្នុងលក្ខខណ្ឌខ្ចីជើង ហើយ Lukaku បានជូនពរឱ្យពួកគេជោគជ័យ និងលើកឡើងថា ក្លឹបបានដាក់ចេញទម្រង់ថ្មី ដែលគេមិនធ្លាប់ឃើញពីមុនមក។

យ៉ាងណាបច្ចុប្បន្ននេះ Lukaku និងកីឡាករ Inter ទាំងអស់ ត្រូវបានដាក់ឱ្យឆ្ងាយដាច់ដោយឡែក ក្រោយពួកគេលេងជាមួយ Juventus ជាក្លឹបដែលមានកីឡាករ Daniele Rugani ត្រូវបានរកឃើញវិជ្ជាមាននៃមេរោគ COVID-19។

អ៊ីតាលី បានក្លាយជាប្រទេសមួយនៅលើពិភពលោក ដែលរងគ្រោះដោយជំងឺរាតត្បាតកូរូណាអាក្រក់បំផុត ហើយបច្ចុប្បន្នអាក្រក់ជាងប្រទេសចិនទៅទៀត។ បើតាមតួលេខចុងក្រោយកាលពីម្សិលមិញ ដែលផ្សាយលើគេហទំព័រ Worldometer មនុស្ស ៣៥ ៧១៣ នាក់បានឆ្លង មនុស្ស ២ ៩៧៨ បានស្លាប់ និងមនុស្សជាង ៤ ០០០នាក់បានជាសះស្បើយ។

បើតាម BBC ក្នុងមួយថ្ងៃប្រទេសនេះមានមនុស្ស ៤៧៥ នាក់ស្លាប់ ខណៈតំបន់ Lombardy ភាគខាងជើងប្រទេស រងគ្រោះខ្លាំងជាងគេ គឺមានអ្នកស្លាប់ ៣១៩នាក់ក្នុងមួយថ្ងៃដោយកូរ៉ូណាវីរុស៕