Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Jovic ​សុំ​ទោស ​ចំពោះ​ការ​ល្មើស​បញ្ជា​ឱ្យ​នៅ​ក្នុង​ផ្ទះ​អំឡុង Covid-19

  • បោះពុម្ព

ខ្សែប្រយុទ្ធ Luka Jovic របស់ក្រុម Real Madrid ត្រូវបានអនុញ្ញាតឱ្យទៅប្រទេសសែបរបស់ខ្លួនវិញហើយ ប៉ុន្តែទៅដល់ទីនោះរូបគេត្រូវស្ថិតនៅក្នុងផ្ទះមិនឱ្យចាកចេញទៅណានោះទេ។

ការធ្វើបែបនេះ ដើម្បីធានាឱ្យបាន កុំឱ្យកីឡាករល្បីឈ្មោះម្នាក់នេះមានឆ្លងឬផ្ទុកមេរោគ Covid-19 ។ យ៉ាងណាមិញ អាជ្ញាធរ បានរាយការណ៍ថា Jovic មិនបានធ្វើតាមអ្វីដែលដាក់ទៅនោះទេ ពោលគឺរូបគេបានចេញទៅក្រៅ ដើម្បីចូលរួមពិធីជប់លៀងខួបកំណើតមិត្តស្រីរបស់ខ្លួន។

ចំពោះបញ្ហានេះដែរ សាមីខ្លួនបាននិយាយដូច្នេះថា៖ “ជាដំបូងខ្ញុំសុំទោស ចំពោះការធ្វើឱ្យមានបញ្ហាសម្រាប់អ្នករាល់គ្នា។ នៅម៉ាឌ្រីត លទ្ធផលតេស្ដ Covid-19 របស់ខ្ញុំគឺមិនមានមេរោគនោះទេ ដូច្នេះខ្ញុំក៏បានសម្រេចចិត្តធ្វើដំណើរមកសែប ដើម្បីលើកទឹកចិត្តប្រជាជាតិរបស់យើង និងស្ថិតនៅជាមួយក្រុមគ្រួសារ ដែលក្លឹប Real Madrid បានយល់ព្រម។

ខ្ញុំពិតជាសុំទោស ចំពោះអ្នករាល់គ្នាពិតមែន ដែលធ្វើឱ្យបារម្ភ។ ប៉ុន្តែនៅអេស្ប៉ាញ យើងអាចដើរទៅក្រៅបន្តិចបន្ដួចបាន តែនៅទីនេះ ពួកគេមិនធ្វើបែបនោះទេ”៕