Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្លឹប​នៅ​ប្រេស៊ីល ​ត្រៀម​ជា​ស្រេច ​លះបង់​កីឡដ្ឋាន​ខ្លួន​ធ្វើ​ជា​មន្ទីរពេទ្យ​ជួយ​អ្នក​ជំងឺ Covid-19 ​

  • បោះពុម្ព

ក្លឹបបាល់ទាត់នៅប្រទេសប្រេស៊ីលទាំងអស់ បានត្រៀមជាស្រេចក្នុងការឱ្យកីឡដ្ឋានរបស់ខ្លួនទៅរដ្ឋ ដើម្បីកែច្នៃធ្វើជាកន្លែងសម្រាកសម្រាប់អ្នកជំងឺដែលឆ្លង Covid-19 ។

ក្លឹបទាំងអស់បានបញ្ជាក់ថាពួកគេត្រៀមជាស្រេចក្នុងការជួយជ្រោមជ្រែងរដ្ឋាភិបាលក្នុងការគ្រប់គ្រងនិងប្រយុទ្ធប្រឆាំងជាមួយមេរោគ Covid-19 ។ ដោយតំណាងក្លឹបបាននិយាយបែបនេះទៀតថា៖ “កីឡដ្ឋានក្លឹបទាំងអស់ នឹងស្វាគមន៍ជានិច្ចសម្រាប់រដ្ឋដែលត្រូវការ ធ្វើជាកន្លែងព្យាបាលអ្នកជំងឺ Covid-19 ។

យើងនឹងផ្ដល់ជូន រហូតដល់ពួកគេលែងត្រូវការ”។ រំលឹកថានៅប្រេស៊ីល មានអ្នកឆ្លងសរុប៦០០នាក់ និង៦នាក់បានស្លាប់។ ស្ថិតក្នុងចំនួននេះ ប្រេស៊ីលមិនទាន់មានវិធានការធ្ងន់ធ្ងររហូតដល់បិទតំបន់អ្វីនៅឡើយទេ ដោយពួកគេបានណែនាំឱ្យប្រជាជនចេះការពារ អនាម័យខ្លួនឯង ដើម្បីគេចឱ្យផុតការឆ្លងមេរោគនេះ៕