Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លេចឮ​ចចាមអារ៉ាម​ថា Barca ដាក់​លក់ Griezman ក្នុង​តម្លៃ ១០៧​លាន​ដុល្លារ

  • បោះពុម្ព

ថ្មីៗនេះមានលេចឮចចាមអារ៉ាមថា ក្លឹបអ្នកមានបុណ្យ Barcelona បានដាក់លក់ខ្សែប្រយុទ្ធ Antoine Griezmann ក្នុងតម្លៃ ១០៧លានដុល្លារ ក្រោយកីឡាកររូបនេះ មិនសូវមានសក្ដានុពលដល់ក្រុម។

មិនសូវមានសក្ដានុពល គឺដោយសារអតីតខ្សែប្រយុទ្ធរបស់ Atlectico Madrid រូបនេះ រកបានតែ ១៤ គ្រាប់ និង Assists បាន៤ ដងប៉ុណ្ណោះក្នុងរដូវកាលនេះ។ ក្រោយដំណឹងដាក់លក់ Griezmann ពីសំណាក់ក្លឹប Barcelona គឺមានក្លឹប២ចាប់អារម្មណ៍ គឺក្លឹបបិសាចក្រហម Manchester United និងក្រុមជើងឯក Ligue 1 Paris Saint-Germain។

គួរបញ្ជាក់ផងដែរថា កាលពីខែកក្កដា ឆ្នាំ២០១៩ Barcelona បានទិញខ្សែប្រយុទ្ធសញ្ជាតិបារាំង Griezmann ពី Atlectico Madrid ក្នុងតម្លៃ ១៣១ លានដុល្លារ។ ចំពោះការទិញនេះដែរ កាលនោះក្លឹប Barcelona ត្រូវបានសហព័ន្ធបាល់ទាត់ភូមិន្ទអេស្ប៉ាញផាកពិន័យ ៣២៨ ដុល្លារ ពីបទក្លឹបនេះ ល្មើសច្បាប់ពាក់ព័ន្ធនឹងការទាក់ទងកីឡាករដោយផ្ទាល់ មិនឆ្លងកាត់ការអនុញ្ញាតពី Atletico Madrid អំឡុងពេលរូបគេកំពុងជាប់កុងត្រារបស់ក្លឹបនៅឡើយ៕