Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ព្រឹត្តិការណ៍​អូឡាំពិក​នៅ​ជប៉ុន ​សម្រេច​ផ្អាក​ហើយ ​ដោយ​ទៅ​លេង​នៅ​ឆ្នាំ​ក្រោយ​

  • បោះពុម្ព

ព្រឹត្តិការណ៍អូឡាំពិកនៅប្រទេសជប៉ុន បានសម្រេចផ្អាកសិនហើយ ក្រោយពីមានមតិជាច្រើនបានស្នើសុំឱ្យមានការលើកពេលប្រកួតសិន ព្រោះ Covid-19 ។

គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានបញ្ជាក់យ៉ាងច្បាស់ថាការសម្រេចចិត្តផ្អាកសិននេះ គឺក្រោយពីមានអត្តពលិកជាច្រើននាក់បង្ហាញក្ដីបារម្ភ និងមិនចង់ចូលរួមឡើយ។ ពួកគេបានផ្ដល់យោបល់ថាគួរតែពន្យារពេលការប្រកួតនេះសិន ដើម្បីសុវត្ថិភាពទាំងអស់គ្នា ទាំងអ្នកគាំទ្រនិងកីឡាករចូលរួមគ្រប់ប្រទេស។ យ៉ាងណាមិញ ការសម្រេចផ្អាកនេះក៏មិនទាន់រកឃើញពេលវេលាឱ្យប្រាកដដើម្បីប្រកួតផងដែរ។

ដោយ IOC បានផ្ដល់ពេល៤សប្ដាហ៍ទៀតដើម្បីពិភាក្សាបន្ដ។ ដោយប្រភពមួយចំនួនបានឡើងលើកថាអាចនឹងធ្វើឡើងនៅឆ្នាំក្រោយ ដូចព្រឹត្តិការណ៍ Euro2020 ដែលលើកទៅលេងនៅ 2021 ដែរ៕