បណ្តាញសង្គម

អតីត​ប្រធាន​ក្លឹប​ Real Madrid បាន​បាត់​បង់​ជីវិត​ហើយ ក្រោយ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ

លោក Lorenzo Sanz អតីតប្រធានក្លឹប Real Madrid បានទទួលមរណភាពកាលពីថ្ងៃសៅរ៍ ក្រោយបញ្ជូនទៅកាន់មន្ទីរពេទ្យសង្គ្រោះបន្ទាន់។

បើតាមកូនប្រុសរបស់លោក និយាយកាលពីលើកមុនបានឲ្យដឹងថា លោក Sanz មានអាការៈ និងរោគសញ្ញាដូចជំងឺកូវិដ ១៩ ប៉ុន្តែលោកមិនទាន់ដឹងថា ឆ្លងជំងឺ ឬ អត់ទេ។ លុះមកដល់ថ្ងៃសៅរ៍ ខាងសាច់ញាតិរបស់លោក Lorenzo Sanz បានប្រកាសថា អតីតប្រធានក្លឹប Real Madrid រូបនេះបានបាត់បង់ជីវិតទៅហើយ។

សូមបញ្ជាក់ផងដែរថា លោក Sanz បានក្លាយជាប្រធានក្លឹប Real Madrid អំឡុងឆ្នាំ១៩៩៥ ដល់ឆ្នាំ២០០០ ហើយក្នុងសម័យរបស់លោក ក្លឹប Real Madrid បានឈ្នះពានជាច្រើនដូចជា UEFA Champions League អំឡុងឆ្នាំ១៩៩៨ និងឆ្នាំ២០០០។ យ៉ាងណាមិញ លោកបានចាញ់ឆ្នោតលោក Florentino Perez ក្នុងការបោះឆ្នោតឆ្នាំ២០០០៕