Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Juventus គ្រោងពង្រីកកុងត្រាឲ្យ Ronaldo ដល់អាយុ៣៩ឆ្នាំ

  • បោះពុម្ព

ក្លឹប Juventus ចង់ឲ្យ Cristiano Ronaldo ពង្រីកកុងត្រាថ្មីបន្តនៅកីឡដ្ឋាន Allianz Stadium រហូតដល់អាយុ៣៩ឆ្នាំកុងត្រារបស់កីឡាករសញ្ជាតិព័រទុយហ្គាល់ជាមួយ Juventus នឹងអស់នៅឆ្នាំ២០២២ ពេលដែលគេមានវ័យ៣៧ឆ្នាំ ប៉ុន្តែក្លឹបមានគម្រោងផ្ដល់កុងត្រា២ឆ្នាំទៀតដល់ម្ចាស់អាវលេខ៧ម្នាក់នេះ។

ត្បិត Ronaldo មានវ័យជ្រេបន្តិចមែន ប៉ុន្តែទម្រង់លេងរបស់គេនៅតែរក្សាក្នុងកម្រិតខ្ពស់មួយ ពោលរកបាន២១គ្រាប់ ក្នុងការលេង២២ប្រកួតនៅ Serie A រដូវកាលនេះ។

តាមសារព័ត៌មានក្នុងស្រុកឲ្យដឹងថា Cristiano អាចនឹងស្វាគមន៍ចំពោះសំណើមួយនេះ។Ronaldo បច្ចុប្បន្នកំពុងស្ថិតនៅប្រទេសកំណើត ស្របពេលដែលវីរុសកូរ៉ូណាកំពុងរាតត្បាតនៅប្រទេសអ៊ីតាលី ហើយ Serie A ក៏កំពុងផ្អាកការប្រកួតដូចគ្នា៕