បណ្តាញសង្គម

បន្ទាប់ពីសិស្សឈ្នះខ្សែក្រវាត់ប្រាក់ ស៊ន អេលីត ចាប់ផ្ដើមពង្រឹង អេលីត ចំរើន ឆ្ពោះទៅខ្សែក្រវាត់មាសបន្ត

លោក ស៊ន អេលីត ថានឹងរៀបចំពង្រឹងសមត្ថភាព អេលីត ចំរើន បន្តទៀតបើទោះជាសល់រយៈពេលវែងទម្រាំដល់វគ្គខ្សែក្រវាត់មាសក៏ដោយដើម្បីជាការត្រៀមខ្លួនឲ្យល្អ។

គ្រូបង្វឹកក្លឹបប៉ែនកាក់ខាងលើនេះបានឲ្យដឹងថា លោកប្រហែលជាអនុញ្ញាត ឬទទួលការប្រកួតសម្រាប់ អេលីត ចំរើន ២-៣ប្រកួតទៀតប៉ុណ្ណោះ និងទុករយៈពេលហ្វឹកហាត់ត្រៀមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រខ្សែក្រវាត់មាសឲ្យបាន១ខែ ។

គ្រូប្រដាល់រូបនេះបន្ថែមទៀតថា ដោយសារតែ អេលីត ចំរើន មានបញ្ហាបាត់គោផងនោះ ដូច្នេះសិស្សរបស់លោកត្រូវការឡើងប្រកួតដើម្បីដោះទាល់ និងរកប្រាក់ខ្លះសម្រាប់ប្រើប្រាស់ក្នុងពិធីបុណ្យចូលឆ្នាំប្រណីខ្មែរខាងមុខ ដូច្នេះហើយកីឡាករផ្ទាល់ត្រូវការឡើងប្រកួតប៉ុន្មានប្រកួតទៀត ។

ណាមួយចាំមើលការចាំឆ្នោតប៉ះគូណាបន្តទៀត។រំលឹកដែរថា កីឡាករ អេលីត ចំរើន ផ្ដួលកីឡាករថៃ ឃុមភីឈីត ឲ្យសន្លប់ទឹកទី៣ ឈ្នះខ្សែក្រវាត់ប្រាក់ទម្ងន់ ៥៧គីឡូក្រាម របស់សង្វៀន PNN បានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រខ្សែក្រវាត់មាសបន្តទៀត៕